លោកជំទាវ កុយ ពិសី ប្រធានគណកម្មការស្រ្តី និងកីឡា ជួបសំណេះសំណាលជាមួយ ក្រុមកីឡាការិនីឆ្នើម ៣៥រូប ដែលឈ្នះមេដាយពីស៊ីហ្គេមនៅវៀតណាម (Video inside)

ភ្នំពេញ៖ លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មាធិការស្ត្រី និងកីឡា នៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២នេះបានចុះជួបសំណេះសំណាលជាមួយក្រុមកីឡាការិនីឆ្នើម និងគ្រូបង្វិកប្រមាណ៥០នាក់ ដែលក្នុងនោះមានកីឡាការិនី៣៤ រូប ដែលទទួលបានជ័យជម្នះនៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម កាលពីពេលកន្លងទៅថ្មីៗនេះ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងដេីម្បី ជាការលេីកទឹកចិត្ត ក៏ដូចជា ផ្លាស់ប្តូរបានបទពិសោធ និងការស្វែងរកធាតុចូលពីចំណុចខ្លាំង និង ចំណុចកង្វះខាត ការលំបាករបស់ស្ត្រី ដេីម្បីត្រៀមខ្លួន សម្រាប់កីឡា ស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុននេះ។

នាឱកាសនោះ លោកជំទាវ កុយ ពិសី ក៏បានលេីកទឹកចិត្តដល់ក្រុម កីឡាការីនី ឱ្យខិតខំហ្វឹកហាត់បន្ថែមទៀត និងស្វែងរកចំណុចខ្វះខាតរ បស់ ខ្លួន ដោយពង្រឹងខ្លួនឯងឱ្យបានកាន់តែរឹងមាំថែមទៀត ធ្វេីយ៉ាងណា ដណ្តេីមយកមេដាយឱ្យបានកាន់តែច្រេីនថែមទៀត សម្រាប់កីឡា ស៊ីហ្គេម នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីការជួបសំណេះសំណាលនេះ លោកជំទាវ កុយ ពិសី ក៏បានផ្តល់ជាសំពត់ដែលជាស្នាដៃតម្បាញរបស់ខ្មែរ ម្នាក់មួយសំពត់ដល់កីឡាការីនីទាំង៣៥នាក់ រួមទាំងមានការរៀបចំអាហារសាមគ្គី យ៉ាងរីករាយ៕ ដោយ៖ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner