មន្រ្តីជាន់ខ្ពស់អឺរ៉ុប៖ អ៊ុយក្រែនត្រូវការការខិតខំប្រឹងប្រែង និងការប្តេជ្ញា ចិត្តខ្ពស់ ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (Video inside)

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន នៅថ្ងៃសុក្រសប្តាហ៍នេះបានបញ្ជាក់ថា ការដេញថ្លៃរបស់ អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) គឺ “អាចឈាន ដល់” ប៉ុន្តែតម្រូវឱ្យមាន “ការខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងលើសពី ការរួបរួមនៃគោលបំណង”។

ថ្លែងទៅកាន់សភាអ៊ុយក្រែនតាមរយៈតំណភ្ជាប់វីដេអូ លោកស្រីបាន បញ្ជាក់ថា ផ្លូវឆ្ពោះទៅកាន់សមាជិកភាពសហភាពអឺរ៉ុប ទាមទារឱ្យមាន កំណែទម្រង់ក្នុងវិស័យជាច្រើន រួមទាំងការដោះស្រាយអំពើពុករលួយ ផងដែរ។

លោកស្រីក៏បានកត់សម្គាល់ផងដែរអំពីជំហានដែលអ៊ុយក្រែនបានអនុវត្តក្នុងទិសដៅនេះរួចហើយ។ លោកស្រីក៏បានលើកឡើងពីតម្រូវការក្នុងការធ្វើកំណែទម្រង់តុលាការធម្មនុញ្ញរបស់ប្រទេសអ៊ុយក្រែន ដែលទាមទារឱ្យមានច្បាប់បញ្ជាក់ ពីនីតិវិធីជ្រើសរើសចៅក្រម ស្របតាមអនុសាសន៍របស់ គណៈកម្មការ ទីក្រុង Venice។

លោកស្រីបានបញ្ជាក់ដូច្នេះថា ច្បាប់ និងស្ថាប័នជាច្រើន ដែលអ្នក ត្រូវការមានរួចហើយ។ ឥឡូវនេះគឺជាពេលវេលាដើម្បីកែសម្រួលច្បាប់ និងស្ថាប័នទៅជាការផ្លាស់ប្តូរវិជ្ជមាន និងយូរអង្វែង។

ការលើកឡើងខាងលើនេះរបស់លោក វ៉ុនឌែរ ឡេយិន ធ្វើឡើង បន្ទាប់ពីមានការយល់ព្រមឱ្យអ៊ុយក្រែន និងម៉ុលដាវី ទទួលបាន ឋានៈជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុបកាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner