លោក ហ្សេលេនស្គី៖ សមាជិកភាពសហភាពអឺរ៉ុប មិនគួរ ចំណាយពេលច្រើនឆ្នាំ ឬច្រើនទសវត្សរ៍នោះទេ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានដំណើរការលឿនជាងមុនសម្រាប់សមាជិកភាពសហភាពអឺរ៉ុបរបស់ទីក្រុងកៀវ។

លោក ហ្សេលេនស្គី បាននិយាយថាសមាជិកភាពមិនគួរ ចំណាយពេលច្រើនឆ្នាំ ឬច្រើនទសវត្សរ៍ឡើយ។ លោកថា យើងត្រូវគ្របដណ្តប់ផ្លូវនេះឱ្យបានឆាប់ ដោយបន្ថែមថា ការវាយប្រហារលើទីក្រុងអូដេសា ពីសំណាក់កងទ័ពរុស្ស៊ី បានពង្រឹងភាពបន្ទាន់ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា ខ្ញុំសូមជំរុញឱ្យអ្នក កាន់តំណែងរដ្ឋាភិបាលទាំងអស់មើលឃើញពីកាតព្វកិច្ចរបស់ពួកគេ និងការងារឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប ដូចទៅនឹង សមរភូមិជួរមុខសម្រាប់រដ្ឋរបស់យើង សម្រាប់អ៊ុយក្រែន សម្រាប់អ្នក និងខ្ញុំ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពី ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន នៅថ្ងៃសុក្រសប្តាហ៍នេះបានបញ្ជាក់ថា ការដេញថ្លៃរបស់អ៊ុយក្រែន ក្នុងការ ចូលរួមជាមួយសហភាពអឺរ៉ុប (EU) គឺ “អាចឈានដល់” ប៉ុន្តែ តម្រូវឱ្យមាន “ការខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងលើសពីការរួបរួម នៃគោលបំណង”៕
ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner