បណ្ឌិត សេក សុជាតិ រិះគន់វិទ្យុអាស៊ីសេរី និងអ្នកវិភាគមួយចំនួនរឿងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគ បានរិះគន់ទៅលើវិទ្យុអាស៊ីសេរី និងអ្នកវិភាគមួយចំនួនដែលបានប្រើឈ្មោះប្រជាពលរដ្ឋជាខែលក្នុងការរិះគន់ទៅលើមន្ត្រី អាជ្ញាធររបស់រាជរដ្ឋាភិបាល ដែលបានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការមិនត្រឹមត្រូវនោះទេ ហើយគ្មានមូលដ្ឋាន និងគ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយគួរតែលុបបំបាត់នូវវប្បធម៌និងផ្នត់គំនិតនេះចោល។ ការធ្វើបែបនេះ គឺមិនស័ក្តិសមទេ។

លោកបណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគ បានថ្លែងប្រាប់ AMS កាលពីថ្ងៃទី០១ ខែកក្កដា ថា ការពិតវាជារឿងអកុសលមួយនៅពេលដែលបញ្ញវន្ត ឬក៏ប្រជាពលរដ្ឋ និងអ្នកវិភាគមួយចំនួនរិះគន់ដោយគ្មានមូលដ្ឋាន និងគ្មានលក្ខណៈវិទ្យាសាស្ត្រ គួរតែលុបបំបាត់នូវវប្បធម៌ ឬក៏ផ្នត់គំនិតនេះចោល ពីព្រោះផ្នត់គំនិតនេះ វាធ្វើឱ្យសង្គមរបស់យើងមិនអាចគេចផុតពីការតិះទៀនគ្នា ដើម្បីធ្វើឱ្យដៃគូម្ខាងទៀតបាត់បង់នូវគុណតម្លៃ ហើយការធ្វើបែបនេះ គឺវាមិនស័ក្តិកសមទេ។ បើសិនជាចង់ក្លាយខ្លួនជាអ្នករិះគន់សង្គម ឬក៏រិះគន់នៅក្នុងរបៀបនៃការដឹកនាំណាមួយ គួរតែសិក្សាអំពីរបៀបនៃការតិះទៀន របៀបនៃការផ្តល់អនុសាសន៍ និងរបៀបនៅក្នុងការចូលរួមចំណែក ដើម្បីស្តារនៅចំណុចខ្វះខាត មិនមែនជាការរិះគន់ដើម្បីជាន់ពន្លិច ឬក៏ដើម្បីកេងចំណេញដើម្បីផលប្រយោជន៍ណាមួយនោះទេ។ បើចង់ធ្វើជាគំរូបល្អនៅក្នុងនាមជាប្រជាពលរដ្ឋល្អ ឬក៏ជាអ្នកវិភាគ មុននឹងធ្វើការរិះគន់គួរតែធ្វើការសិក្សាស្រាវជ្រាវ ហើយប្រមូលយកភស្តុតាងឱ្យបានច្រើនគ្រប់គ្រាន់ និងមានអំណះអំណាងជាមូលដ្ឋាន បើចង់ធ្វើការរិះគន់ដើម្បីស្ថាបនា ហើយការរិះគន់សព្វបែបយ៉ាងទាំងអស់នឹងគួរតែផ្តល់ជូននូវដំណោះស្រាយជាប់មកជាមួយ ដើម្បីកុំឱ្យគេមើលឃើញថា អ្នកវិភាគ ឬក៏អ្នករិះគន់ គឺជាបុគ្គលដែលមានិន្នាការជ្រុលនិយម។ បើសិនជាមើលឃើញថា និន្នាការជ្រុលនិយម ទោះបីជាមានបំណងល្អយ៉ាងណាក៏ដោយក៏វាមិនអាចផ្តល់ផលជាវិជ្ជមានសម្រាប់ដៃគូ ឬក៏ភាគីដែលយើងរិះគន់នោះដែរ។ ដូច្នេះវាមិនបានក្លាយជាផលប្រយោជន៍របស់សង្គម និងប្រជាពលរដ្ឋទេ វាក្លាយទៅជាបន្ទុកសម្រាប់ខ្លួនឯង និងក្រុមការងារ ឬក៏ស្ថាប័នរបស់ខ្លួនជាដើម នេះជាបញ្ហាដែលយើងមើលឃើញ។ រាល់ការធ្វើឡើងទាំងឡាយណាដែលផ្ទុយពីច្បាប់ ច្បាស់ជាអ្នកដែលរិះគន់ធ្វើឱ្ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ គឺអាចប្រឈមុខនឹងច្បាប់។

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានបន្តទៀតថា គ្រប់គណបក្សនយោបាយបើសិនជាគណបក្សមួយដែលមានចក្ខុវិស័យវែងឆ្ងាយ គឺគេបណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាព និងតម្រង់ទិសឱ្យយុវជនដើរនៅក្នុងនិន្នាការ ឬក៏គោលនយោបាយរបស់គណបក្សស្របតាមលក្ខន្តិកៈបក្សរៀងៗខ្លួន។ គណបក្សនីមួយៗគួរតែបង្កើតធនធានមនុស្សជំនាន់ថ្មីរបស់ខ្លួនដើម្បីត្រៀមស្នងតំណែងរបស់ខ្លួននៅពេលដែលខ្លួនចូលនិវត្តពីការងារនយោបាយ។ នៅពេលដែលគណបក្សណាមួយមានគំនិតចង់រិះគន់ ក៏ប៉ុន្តែនៅពេលដែលខ្លួនឯងធ្វើមិនបានហើយចេះតែរិះគន់ក៏ជាបញ្ហាមួយដែរ។ ដូច្នេះមុននឹងរិះគន់គេ តើខ្លួនបានត្រៀមខ្លួនរៀបចំខ្លួនយ៉ាងណាហើយនៅក្នុងការធ្វើខ្លួនឱ្យក្លាយទៅជាគណបក្សដែលមានវប្បធម៌ ឬក៏រៀបបរបបនៅក្នុងជ្រើសតាំងអ្នកបន្តវេនរបស់ខ្លួន។ បើសិនជាមិនទាន់ធ្វើបានទេ ក៏មិនគួរទៅរិះគន់គេដែរ ហើយធ្វើយ៉ាងធ្វើខ្លួនឱ្យល្អប្រសើរជាងគេទៅទើបជាការប្រកួតប្រជែងមួយដែលស័ក្តិសមជាអ្នកនយោបាយគិតពីផលប្រយោជន៍ជាតិ និងសង្គម៕
ដោយ៖ពលជ័យ

ads banner