រដ្ឋបាលជលផលជូនដំណឹងស្តីពីការដេញថ្លៃឈ្នួលដាយត្រី និងដាយបង្កង

ភ្នំពេញ៖រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជូនដំណឹងស្តីពីការដេញថ្លៃឈ្នួលដាយត្រី ដាយត្រីលេញនិង ដាយបង្កង ចំនួនចំនួន៥៣គន្លង ដាយស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្មក្នុង រដូវនេសាទឆ្នាំ២០២២-២០២៣និងឆ្នាំ២០២៣-២០២៤។

នៅក្នុងសេចក្តីជូនដំណឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ដែលចុះហត្ថលេខាដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផលបានសរសរថារដ្ឋបាលជលផលនឹងរៀបចំដេញថ្លៃឈ្នួលដាយត្រីនៅរាជធានីភ្នំពេញខេត្តកណ្តាលនិងដាយត្រីលេញដាយបង្កងនៅខេត្តព្រៃវែងសម្រាប់ធ្វើអាជីវកម្មក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣និងឆ្នាំ២០២៣-២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខេត្ត ព្រៃវែង ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញថ្ងៃ ទី៣ ខែសីហាឆ្នាំ២០២២ និង នៅខេត្តកណ្តាលថ្ងៃទី៥ខែសីហា ឆ្នាំ ២០២២។

ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិចូលរួមដេញថ្លៃដាយត្រីនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ដាយ ត្រីលេញ ដាយបង្កងនៅខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំដេញ ថ្លៃធ្វើអាជីវកម្ម ដាយត្រី ដាយត្រីលេញ និង ដាយបង្កងយ៉ាង យឺត បំផុត១០ថ្ងៃមុនពេលដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផល ព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាលនិងខណ្ឌរដ្ឋបាលជលផលភ្នំពេញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។

គន្លងដាយត្រីដែលត្រូវដាក់ឱ្យដេញថ្លៃមានចំនួន១៧នៅរាជធានីភ្នំពេញចំនួន២៣នៅខេត្តកណ្តាលនិងចំនួន១៣នៅខេត្តព្រៃវែងដែលក្នុងនេះមានដាយត្រីលេញចំនួន៦និងដាយបង្កងចំនួន៧៕
ដោយ៖ ទីណា ,ប្រភព រស្មីកម្ពុជា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner