បង្រា្កបជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា កម្លាំងខណ្ឌឬស្សីកែវ និងប៉ុសិ្ត បានបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ កាលពីល្ងាចថ្ងៃទី២ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុមទី១៤ ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ។

សមត្ថកិច្ចនគរបាលបានឪ្យដឹងថា ជនសង្ស័យមាន១. ឈ្មោះនាង ម៉េងលាង ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅផ្ទះភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរជាងដែក( រក្សាទុក )។ ២.ឈ្មោះឌឿ ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះ ភូមិព្រែកប្រសប់ ឃុំព្រែកប្រសប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) និង ៣.ឈ្មោះចាន់ ធាវ៉ាន់ ភេទប្រុសអាយុ២០ឆាំ្នមានទីលំនៅផ្ទះភូមិកោះដាច់សងា្កត់កោះដាច់ខណ្ឌជ្រោយចងា្វរ មុខរបរមិនពិតប្រាកដ (មានសាធាតុញៀន) ។ វត្ថុតាងដកហូតមាន៖ ក្រាមសថា្លចំនួនមួយកញ្ចប់, ទូរសព្ទ័មួយគ្រឿង,ម៉ូតូមួយគ្រឿង ពណ៌ខ្មៅផ្លាកលេខភំ្នពេញ1JJ-4830 ។

កម្លាំងជំនាញខណ្ឌ កំពុងអនុវត្តតាមនីតិវិធី ៕ ដោយ :ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner