សមាជិកគណបក្សនៅប្រទេសជប៉ុនប្រារព្ធពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។ពិធីនេះសហការជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍(ESEA)ទទួល បន្ទុកខេត្តអ៊ិបារ៉ាគិ (ប្រទេសជប៉ុន) ។

     ថ្លែងក្នុងឱកាសនោះឯកឧត្តម ទុយ រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានកម្មវិធីនេះ ព្រោះជាការបំផុសឲ្យយុវជនយុវនារីដែលមកប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាម-ពលករជំនាញ និងជានិស្សិតបានយល់ដឹងពីអត្ថន័យខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។
       ឯកឧត្តមមានប្រសាសន៍ថា”ពិតណាស់យើងអាចមានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះសុទ្ធតែមានការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បើគ្មានសន្តិភាពយើងគ្មានថ្ងៃនេះទេ ហើយវាសនាប្អូនៗក៏មិនអាចមកដល់ប្រទេសជប៉ុនបានដែរ នេះជាការពិតមិនអាចប្រកែកបាន”។ 
      ឯកឧត្តមបានថ្លែងពាក់ព័ន្ធទៅនឹងរឿងសង្គ្រាមរុស្សី និងអុយគ្រែនផងដែរថា” តើពិភពលោករងផលប៉ះពាល់អ្វីខ្លះពីសង្គ្រាមនេះ? ដូចប្អូនៗដឹងស្រាប់ហើយ សាំងឡើងថ្លៃ ហ្គាស ឧស្ម័នឡើងថ្លៃ ទំនិញគ្រប់ប្រភេទក៏ឡើងថ្លៃ នេះហើយជាលទ្ធផលសង្គ្រាមខ្ញុំជឿជាក់ថាប្អូនៗ ថ្នាក់ដឹកនាំ ព្រមទាំងរូបខ្ញុំផ្ទាល់ពិតជាមិនចង់លឺពាក្យសង្គ្រាមនោះទេ ។ ហេតុដូច្នេះសូមយើងទាំងអស់រួមចំណែករក្សាសុខសន្តិភាពជូនជាតិ មាតុភូមិយើង” ។ 

      ជាមួយគ្នានេះ ឯកឧត្តម ទុយ រី ផ្តាំផ្ញើដល់សិក្ខាកាម-ពលករជំនាញ និងជានិស្សិតចំនួន៣០នាក់ដែលបានចូលរួម កុំភ្លេចការពារខ្លួនពីជម្ងឺកូវីដ-១៩ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងបំពេញការងារជូនក្រុមហ៊ុនឲ្យបានល្អ កុំរត់ចោលក្រុមហ៊ុន កុំចាញ់បោកមេខ្យល់នាំឲ្យប្រឈមនឹងផ្លូវច្បាប់ នឹងគ្មានឱកាសបំពេញការងារបន្តទៀត ត្រូវគិតដើម្បីខ្លួនឯង គ្រួសារ និងប្រទេសជាតិ ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ ។ 

ឯកឧត្តម ទុយ រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម សុខ ចំណាន ប្រធានក្រុមការងារទទួលបន្ទុកខេត្តអ៊ិបារ៉ាគិ(ប្រទេសជប៉ុន) នៃក្រុមកាងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA) និងក្រុមការងារដែលបានចំណាយពេលធ្វើដំណើរពីប្រទេសកម្ពុជា និងអរគុណប្អូនៗដែលបានចំណាយពេលចូលរួមកម្មវិធីនេះក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និទ្ធស្នាលបំផុត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner