អ៊ុយក្រែនអះអាងថា រុស្ស៊ីបានគ្រប់គ្រងតំបន់លូហាន់ ទាំងស្រុងហើយ

ម៉ូស្គូ៖ យោធាអ៊ុយក្រែនបានអះអាងថា ទីក្រុងលីស៊ីឆាន់ស៍ (Lysychansk) ភាគខាងកើតបានធ្លាក់ទៅក្នុងកណ្តប់ដៃកម្លាំងរុស្ស៊ីទាំងស្រុងហើយ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដោយនៅទីបំផុតកងកម្លាំងការពាររបស់អ៊ុយក្រែនត្រូវបានបង្ខំឱ្យដកខ្លួនចេញពីទីតាំងដែលកាន់កាប់របស់ពួកគេ។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន លីស៊ីឆាន់ស៍ ហើយឥឡូវនេះបានគ្រប់គ្រងទាំងស្រុងលើតំបន់ លូហាន់ក៍ ដែលជាគោលដៅនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា លោក ស៊យហ្គូ បានជូនដំណឹងដល់អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីរបស់លោក វ៉្លាឌីមៀ ពូទីន អំពីការរំដោះសាធារណរដ្ឋប្រជាមានិតលូហាន់ក៍។

បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ កងកម្លាំងរុស្ស៊ី និងសម្ព័ន្ធមិត្តផ្តាច់ខ្លួនរបស់ពួកគេបានគ្រប់គ្រងទាំងស្រុងលើទីក្រុង លីស៊ីឆាន់ស៍ និងទីប្រជុំជនក្បែរនោះផ្សេងទៀត ជាពិសេស ប៊ូឡូហ្គោរូវ៉ា (Belogorovka), ណូវ៉ូឌ្រូហេសក៍ (Novodruzhesk), ម៉ាឡូយ៉ាហ្សាន (Maloryazantseve) និង ប៊ីឡា ហូរ៉ា (Bila Hora)៕
ប្រភព៖ BBC និង RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner