សាកលវិទ្យាល័យជាតិបាត់ដំបង និង វិទ្យាស្ថានខុង ជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងនិងក្រុមហ៊ុនចំនួនប្រាំមួយបង្កើតព្រឹត្តិការណ៍ពិព័រណ៍ការងារផ្តល់ឱកាសការងារដល់និស្សិត

ភ្នំពេញ៖ សាកលវិទ្យាល័យជាតិបាត់ដំបង និង វិទ្យាស្ថាន ខុង ជឺ “ភាសារចិន” នៃសាកលវិទ្យាល័យជាតិបាត់ដំបង រួមជាមួយនិងក្រុមហ៊ុនល្បីៗទាំងប្រាំមួយនៅកម្ពុជា ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបងនិងក្រៅខេត្ត រួមមាន៖១. ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement), ២.ក្រុមហ៊ុន អឺរកាង គ្រុប Erkang Group, ៣.ក្រុមហ៊ុន ជឹ អេន ធីJ&T Express, ៤.ក្រុមហ៊ុនទូរស័ព្ទដៃ OPPO., ៥. ក្រុមហ៊ុនទូរស័ព្ទដៃ ViVo.៦ក្រុមហ៊ុនផលិតសំបកកង់រថយន្ត (ខាត ថាយ អឺរ) សហការគ្នាបង្កើតព្រឹត្តិការណ៍រៀបចំពិព័រណ័ការងារដើម្បីបង្ហាញពីតម្រូវការកម្លាំងពលកម្ម និងស្វែងរកធនធានមនុស្សក្នុងការចួលរួមបម្រើការងារនៅក្នុងក្រុមហ៊ុននីមួយៗនិងផ្តល់ឱកាសការងារជូនដល់និស្សិត ដែលនិងត្រូវបញ្ចប់ការសិក្សារបស់ខ្លួន នៅក្នុងឆ្នាំ២០២២នេះ។

លោក សុខ ឃន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានធ្វើជារៀងរាល់ឆ្នាំដោយសហការយ៉ាងល្អជាមួយបណ្តាដៃគូក្រុមហ៊ុននានាក្នុងខេត្ត និងក្រៅខេត្ត។ ឯកឧត្តមក៏

បានថ្លែងជំរុញឲ្យបន្តព្រឹត្តិការណ៍បែបនេះ រវាងអ្នករកការងារធ្វើ តាមរយៈបណ្តាក្រុមហ៊ុននានាឲ្យបានច្រើនជាងនេះ ដើម្បីផ្តល់ឱកាសការងារជូនដល់និស្សិតរបស់យើង ដែលមានបំណងចង់រកការងារធ្វើ ក្រោយពីខ្លួនបានបញ្ចប់ការសិក្សានិងបង្កលក្ខណៈងាយស្រួលឲ្យក្រុមហ៊ុននានា ដើម្បីជ្រើសរើស និងស្រូបយកកម្លាំងពលកម្មធនធានមនុស្សដ៏មានសក្តានុពលប្រកបដោយគុណភាព និងមានសមត្ថភាព។

លោកសាស្ត្រាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ”ភាសាចិន” បានចាត់ទុកការរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ការងារសហគ្រាសចិននៅឆ្នាំ២០២២នេះថា៖ គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរទេពកោសល្យរវាង ភាគីផ្គត់ផ្គង់ និងតម្រូវការ ដែលរៀបចំរួមគ្នា និងរៀបចំយ៉ាងយកចិត្តទុកដាក់ដោយសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានខុងជឺ សម្រាប់និស្សិតបញ្ចប់ការសិក្សាឆ្នាំ២០២២ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសហ គ្រាសចិននៅកម្ពុជា។

លោក សាស្ត្រាចារ្យ បានផ្តោតការរំពឹងទុកនិងសង្ឃឹមយ៉ាងមុតមាំថា និស្សិតអាចប្រើប្រាស់ឳកាសដ៏កម្រនៃព្រឹត្តិការណ៍ថ្ងៃនេះតាមរយៈមិត្តភាព ចិន-កម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមរួមគ្នាក្នុងការកសាងអនាគតដ៏ល្អប្រសើរដល់និស្សិត ដើម្បីក្លាយជាមនុស្សដំបូងគេ ក្នុងស្ថានភាពថ្មី និងការផ្លាស់ប្ដូរ ឆ្ពោះទៅមុខ ពោរពេញដោយថាមពលនិងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ រវាង (កម្ពុជា-ចិន) ផងដែរ។

ឯកឧត្តម សុខ ឃន បាន ថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងប្រាំមួយដែលបានមើលឃើញពីសក្តានុពលនិងធនធានមនុស្ស របស់NUBB ដែលកន្លងមកសាលាបានខិតខំសម្រិតសម្រាំង ទាំងវិន័យ ទាំងការសិក្សា និង សណ្តាប់ធ្នាប់ ហើយដែលក្រុមហ៊ុនងាយនឹងដុសខាត់ តែបន្តិច នឹងបានធនធានដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន៕

ដោយ៖អ៊ុក សំអាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner