ក្រុមការងារចម្រុះចុះបង្ក្រាបត្រាក់ទ័រឈូសឆាយដីចម្ការព្រៃដាំប្រភេទអាកាស្យាខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៣ ខខែកក្កដា ឆ្នាំ២០២២ នេះ វេលាម៉ោង១១:១៥នាទី កម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច សហការជាមួយកម្លាំងការពារចម្ការឈើព្រៃដាំ បានចុះប្រតិបត្តិការនៅតំបន់ ដំណាក់ស្វាយ ក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ២នាក់មាន ១.ឈ្មោះ ពែក បូរៀម ភេទ ប្រុសអាយុ ២២ឆ្នាំជាអ្នកបើកបរត្រាក់ទ័រ និងទី២.ឈ្មោះ តូច សុខុម ភេទប្រុសអាយុ ៦៩ឆ្នាំជាម្ចាស់ត្រាក់ទ័រ ពាក់ព័ន្ធករណី ឈូសឆាយដីចម្ការព្រៃដាំប្រភេទអាកាស្យាដោយគ្មានច្បាប់អនុញ្ញាត។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយពីកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច សហការជាមួយកម្លាំងការពារចម្ការឈើព្រៃដាំ បានចុះប្រតិបត្តិការនៅតំបន់ដំណាក់ស្វាយក៏ប្រទះឃេីញកំពុងធ្វេីសកម្មភាពឈូសឆាយដីជាក់ស្តែង ។

ក្នុងករណីបង្ក្រាបការឈូសឆាយដីនេះ ជនសង្ស័យទាំង ២នាក់ខាងលើ បានបញ្ជាក់ឱ្យដឹងថា មានអ្នកជួលពួកគាត់
ឲ្យឈូសឆាយដីនោះ គឺមាន ឈ្មោះហេង ភេទប្រុស និងប្អូនឈ្មោះល័ក្ខ ភេទស្រី រស់នៅភូមិក្តុលអភិវឌ្ឍហើយអ្នកដែលមកចង្អុលឱ្យឈូសដីនោះមានមេភូមិ និងឈ្មោះ ឌឿន រងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុកផងដែរ ហើយពាក់ព័ន្ធនឹងការឈូសឆាយដីខាងលើនេះ ក្រុមការងារចុះប្រតិបត្តិការមិនទាន់បានធ្វើការវាស់វែងទំហំដីនោះនៅឡើយទេ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រាក់ទ័រត្រូវបានក្រុមការងារ យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈេីកំពង់ត្រឡាចដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមច្បាប់ស្តីពីព្រៃឈើផងដែរ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner