អភិបាលខេត្តប្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារថា នៅពេលដែលជួប ការលំបាកត្រូវរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋានដើម្បី ឲ្យពួកគាត់ជួយ

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងប្រាប់ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក នៅក្នុងសង្កាត់អូរចារ ក្រុង-ខេត្ត បាត់ដំបង ចំនួន៥០១គ្រួសារ ដែលមកទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ថា រាល់ការលំបាកដែលបងប្អូនកំពុងជួបប្រទះ និងបញ្ហាតម្រូវការសេវា សាធារណៈផ្សេងៗចាំបាច់ចំពោះមុខ និងចង់ពឹងពាក់ឲ្យជួយ សូមបង ប្អូនរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋានខ្លួនផ្ទាល់ ដើម្បីឲ្យពួកគាត់ជួយ ដល់បងប្អូន។ ជាពិសេស មេភូមិ និងចៅសង្កាត់របស់បងប្អូន… គឺពួកគាត់ទាំងនេះហើយ ដែលជាអ្នកជួយដោះស្រាយបញ្ហា ប្រឈមនានា។

ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា លោកមេភូមិ មេឃុំ-ចៅសង្កាត់ និងអាជ្ញាធរស្រុក-ក្រុងនៅទីនេះ គឺពួកគាត់ទាំងនេះហើយ ដែលជាអ្នក បម្រើបងប្អូនយ៉ាងពិតប្រាកដ។ជាអ្នកពាំនាំសុខទុក្ខនិង បញ្ហាប្រឈម នានារបស់បងប្អូន ដើម្បីរាយការណ៍មកឲ្យអាជ្ញាធរស្រុក-ក្រុង និង រដ្ឋបាលខេត្ត ឬតាមរយៈក្រុមការងារដែលចុះជួយក្នុងមូលដ្ឋាន ផ្ទាល់ របស់បងប្អូន ដើម្បីឲ្យខេត្តជួយនិងគណៈកម្មាធិការសាខាកាក បាទ ក្រហម ខេត្ត ជួយដោះស្រាយរាល់ការលំបាករបស់បងប្អូននៅគ្រប់ កាលៈទេសៈ ។

ឯកឧត្តម ក៏បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី – ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួល អំណោយ ដោយក្តីនឹករឭក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនដែលជួបការលំបាក អ្នកមានជំងឺ ជនចាស់ជរា ស្ត្រីមេម៉ាយ កូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយ គ្រោះ មហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ ពោលគឺ៖ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។

ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យនាំគ្នា ទៅចាក់វ៉ាក់ សាំងឱ្យបានគ្រប់ៗគ្នា និងរួមគ្នាបន្តអនុវត្តន៍ នូវវិធានការសុខាភិបាល ឲ្យបានម៉ឺងម៉ាត់នូវ ៣កុំ. ៣ការពារឱ្យបានខ្ជាប់ខ្ជួន៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន

ads banner