អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេរិក និងសម្ព័ន្ធមិត្តនៅតែចាប់អារម្មណ៍លើការបន្តជម្លោះដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន

អត្ថបទដោយ៖
AMS OneMinute

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេរិក និងសម្ព័ន្ធមិត្តនៅតែចាប់អារម្មណ៍លើការបន្តជម្លោះដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន ដោយបណ្តាប្រទេសលោកខាងលិចហាក់កំពុងរារាំងរដ្ឋាភិបាលទីក្រុងគៀវ ពីពិចារណាការចរចាសន្តិភាព។

ដោយហេតុថាអធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron លែងខ្វល់ពីប្រធានាធិបតីរុស្ស៊ីលោក Putin អ្នកនាំពាក្យរូបនេះបានចាត់ទុកវាសញ្ញាមួយទៀត ដែលបង្ហាញថាមេដឹកនាំលោកខាងលិចមិនចាប់អារម្មណ៍ក្នុងការសន្ទនា និងការចរចាដើម្បីស្វែងរកសន្តិភាព។

លោកបន្ថែមថា ជំហររបស់ប្រទេសលោកខាងលិច ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន នាំទៅរកស្ថានភាពមួយដែលពួកគេជំរុញឱ្យប្រជាជនអ៊ុយក្រែន លែងគិត ឬនិយាយពីសន្តិភាព។

https://www.rt.com/russia/558301-west-prevent-kiev-think-peace/

ads banner