ជនសង្ស័យម្នាក់ ឆក់ទូរស័ព្ទដៃបានសម្រេច តែត្រូវម្ចាស់ទូរស័ព្ទចាប់ខ្លួនជាប់ ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ពីនារីម្នាក់ ដែលកំពុងអង្គុយចុចនៅលេីម៉ូតូបានសម្រេច ហើយក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួន តែជ្រុលទៅបុកម៉ូតូរបស់បងជនរងគ្រោះ បណ្តាលឱ្យដួល ត្រូវជនរងគ្រោះជាម្ចាស់ទូរស័ព្ទចាប់ខ្លួនជាប់ ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុង នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ ។

ជនសង្ស័យមាន ឈ្មោះ សិទ្ធ ថានិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកឯ ជនរងគ្រោះឈ្មោះ ជា ទេព សុធីណា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូន ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះកំពុងតែអង្គុយចុចទូរស័ព្ទដៃមួយគ្រឿង ម៉ាក IPhone 7 នៅលេីម៉ូតូ បន្ទាប់មកក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូ
ម៉ាកស្គូបពីរ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាមម 1J-9553 មកក្បែរជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេច រួចក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួន បានប្រហែលជាង ១០ម៉ែត្រ ក៏ជ្រុលទៅបុកម៉ូតូបងប្រុសរបស់ជនរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទដៃ បណ្តាលឱ្យដួល ទើបជនរងគ្រោះ រួមទាំងបងប្រុស បានចាប់ខ្លួនជនសង្ស័យជាប់ រួចប្រគល់ជូនទៅខាងសមត្ថកិច្ចតែម្តង ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ ធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តចាត់ការតាមនីតិវិធី ៕

ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner