ប្រធានាធិបតីអាមេរិកប្តេជ្ញាប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងលោកជំទាវទី១ ជៀល បៃដិន បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការកើតឡើងនូវអំពើហិង្សាដោយកាំភ្លើង នៅទីក្រុងHighland Park រដ្ឋIllinois ជាទីដែលមនុស្ស ៦នាក់បានស្លាប់ និង ២៤នាក់ទៀតរងរបួស ក្នុងអំឡុងក្បួនព្យុហយាត្រានៅថ្ងៃបុណ្យឯករាជ្យជាតិ ។

លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មីៗនេះខ្ញុំបានចុះហត្ថលេខាលើច្បាប់កំណែទម្រង់ស្តីពីកាំភ្លើងដ៏សំខាន់មួយ ដែលរួមបញ្ចូលទាំងសកម្មភាពអនុវត្តច្បាប់ និងការជួយសង្រ្គោះអាយុជីវិតមនុស្ស។ ប៉ុន្តែមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ហើយខ្ញុំនឹងមិនបោះបង់ការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃអំពើហិង្សាដោយកាំភ្លើងឡើយ។

ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារសំដៅទៅលើក្បួនព្យុហយាត្រា ចេញពីដំបូលអគារពាណិជ្ជកម្មមួយកន្លែងនៅវេលាម៉ោងប្រហែល ១០៖១៥នាទីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោ។ សមត្ថកិច្ចបានបញ្ជាក់ថា មនុស្ស៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះទី៦បានស្លាប់នៅមន្ទីរពេទ្យ រីឯជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner