លោក បូរីស ចនសុន ៖ គោលបំណងអង់គ្លេស គឺធ្វើឱ្យមិត្តអ៊ុយក្រែនរបស់យើងឈ្នះសង្គ្រាម

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងស្វែងរក “គោលដៅថ្មី” ប្រសិនបើរុស្ស៊ីមិនត្រូវបានបញ្ឈប់នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនទេនោះ។
នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបញ្ជាក់ដូច្នេះថា ជោគជ័យត្រូវតែជារបស់ “មិត្តភក្តិអ៊ុយក្រែនរបស់យើង” ដើម្បីឈ្នះ ហើយថា អ៊ុយក្រែន និងលោកប្រធានាធិបតី ហ្សេលេនស្គី ត្រូវតែមាន “កម្លាំងដើម្បីបញ្ចប់សង្រ្គាមនេះ”។

ការកត់សម្គាល់ខាងលើរបស់លោក បូរីស ចនសុន ត្រូវបានធ្វើឡើងស្របពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ កំពុងធ្វើបច្ចុប្បន្នភាពសមាជិកសភាអង់គ្លេស បន្ទាប់ពីកិច្ចប្រជុំកំពូលអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner