កូនឈើជាង១០០០ដើម ត្រូវបានយកទៅដាំនៅសហគមន៍ ព្រៃឈើភ្នំឈ្ងោក ស្រុកថាឡាបរិវ៉ាត់ក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០២២

ស្ទឹងត្រែង៖ ការអភិរក្ស និងការពារព្រៃឈើ គឺជាកាតព្វកិច្ច និង ទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ថ្លែងក្នុងពិធីដាំ ដើមឈើ នាឱកាសបុណ្យរុក្ខទិវារនៅឯសហគមន៍ការពារព្រៃ ឈើ ភ្នំឈ្ងោក ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានជំរុញ ឲ្យប្រជាពលរដ្ឋ ទាំងអស់ឲ្យចូលរួមបណ្តុះគំនិតនៃការស្រឡាញ់ដើមឈើ ថែរក្សា ការពារព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នា និងចូលរួមដាំ កូន ឈើឡើងវិញនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវ រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ។ ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារ ការអភិរក្ស និងជាប្រយោជន៍ដល់ការរស់នៅ របស់ខ្លួន យើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំង ប្រព័ន្ធ ជីវៈចម្រុះផងដែរ ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន បញ្ជាក់ ថាៈនៅក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០២២នេះ រដ្ឋបាលខេត្ត ស្ទឹងត្រែង បានកំណត់យកទីតាំងនៅបរិវេណរមណីយដ្ឋាន សហគមន៍ ភ្នំឈ្ញោក ក្នុងភូមិសាស្រ្តភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ដើម្បី ប្រារព្ធ ពិធីដាំដើមឈើ និងចែកដើមឈើដែលមានចំនួន១ ០៨០ដើម ក្នុងនោះរួមមានដូចជាៈក្រញូងចំនួន៥០០ដើម,បេងចំនួន១៨០ដើម, ក្ងោកចំនួន៣០០ដើម និងស្វាយកែវរមៀតចំនួន១០០ដើម ។

ក្រៅពីនេះខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានប្រគេនកូនឈើដល់ព្រះសង្ឃ និងចែកកូនឈើដល់សហគមន៍ សាលារៀន និងប្រជាពលរដ្ឋ ចំនួន៥.០០០ដើមសម្រាប់ធ្វើការដាំដុះ ៕ ដោយ៖ ដេង ម៉ាវិន

ads banner