អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យមេឃុំ ក្រុមប្រឹក្សាឃុំបន្ទាយនាង និងបេក្ខភាពជាប់ឆ្នោតទាំង១១រូបត្រូវរួមគ្នាដើម្បីបម្រើប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍មូដ្ឋានឱ្យកាន់ប្រសើឡើង

បន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី ថ្លែងថាក្រោយប្រកាសសុពលភាព មេឃុំ និងក្រុមប្រឹក្សាឃុំបន្ទាយនាង បេក្ខភាពជាប់ឆ្នោតទាំង ១១រូប ត្រូវរួមគ្នាដើម្បីបម្រើពលរដ្ឋ និងបន្តការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែប្រសើឡើង ។

អភិបាលរងខេត្ត លោក លី សារី មានប្រសាសន៍បែបនេះ ក្នុងពិធប្រកាសទទួលស្គាល់ សុពលភាពសមាជិកក្រុមប្រឹក្ស ឃុំបន្ទាយនាង ស្រុកមង្គលបុរី នាល្ងាចថ្ងៃទី៥ កក្ដដា ២០២២ បន្ទាប់ពីទទួលបានការគាំទ្រ យ៉ាងផុលផុសពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ ។

កម្មវិធីក៏បានប្រកាសទទួលស្គាល់សមាសភាពជាមេឃុំ ជំទប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រួមមាន ១- លោក ឡាត វណ្ណារិទ្ធ ជាមេឃុំ លោកឌី ឡឺន ជាជំទប់ទី១ លោក ស៊ីម៉ា ផុំ ជាជំទប់ទី២។
រីឯសមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ លោក ឡាត វណ្ណរិទ្ធ ជាប្រធានក្រុមប្រឹក្សាឃុំបន្ទាយនាង និងសមាជិកក្រុមប្រឹក្សា ១០រូបទៀត។

លោក លី សារី មានប្រសាសន៍បន្តថាលទ្ធផលនៃការបោះឆ្នោត ដែលប្រកាសដោយ គណៈកម្មការរៀបចំការបោះឆ្នោតជាតិ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យជាស្ថាពរ ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី ក៍បានអំពាវនាវដល់បងប្អូនពលរដ្ឋ និងកុមារ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូសជំរុញ ត្រូវនាំគ្នាទៅចាក់ឱ្យបានគ្រប់ៗគ្នា និងរក្សាអនាម័យបរិស្ថានល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា ផងដែរ ៕ ដោយ៖ ឃិន គន្ធា

ads banner