ចិនច្រានចោលការព្រមានពីប្រធានអង្គការណាសាថាខ្លួននឹងកាន់កាប់ឋានព្រះចន្ទ

អត្ថបទដោយ៖
AMS OneMinute

ការជំទាស់នេះធ្វើឡើងបន្ទាប់ពីប្រធានអង្គការណាសាBill Nelson និយាយប្រាប់កាសែតអាល្លឺម៉ង់ថា៖ “យើងត្រូវតែមានការព្រួយបារម្ភយ៉ាងខ្លាំងដែលចិនកំពុងចុះចតនៅលើឋានព្រះចន្ទ”។

អ្នកនាំពាក្យក្រសួងការបរទេសចិនZhao Lijian បាននិយាយថា៖ “ភាគីអាមេរិក បង្កើតយុទ្ធនាការលាបពណ៌ជានិច្ចប្រឆាំងនឹងការខិតខំប្រឹងប្រែងលំហអាកាសធម្មតា និងសមហេតុផលរបស់ចិន ហើយចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដែលមិនទទួលខុសត្រូវបែបនេះ”។

គូសបញ្ជាក់ផងដែរថាចិនបានបង្កើនល្បឿននៃកម្មវិធីអវកាសរបស់ខ្លួនក្នុងរយៈមួយទសវត្សរ៍កន្លងមកនេះ ដោយការផ្ដោតការរុករកលើព្រះចន្ទជាសំខាន់ និងបានធ្វើការចុះចតយានគ្មានមនុស្សបើកលើព្រះចន្ទជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៣ហើយរំពឹងថានឹងបាញ់បង្ហោះរ៉ុក្កែតដែលមានថាមពលគ្រប់គ្រាន់ដើម្បីបញ្ជូនអវកាសយានិកនៅចុងទសវត្សរ៍នេះ។

https://www.reuters.com/lifestyle/science/china-rejects-nasa-accusation-it-will-take-over-moon-2022-07-04/

ads banner