ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកទទួលបានភាពជោគជ័យល្អ ប្រសើរណាស់។ ប៉ុន្តែសូមយកចិត្តទុកដាក់បន្ថែមទៅលើពត៌មានផ្លូវការទាំងឡាយពីព្រោះ អ្នកអាចមានគ្រោះពីការបាត់បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានបញ្ហានៅ កន្លែងធ្វើការ។ ថ្ងៃនេះក៏ជាពេលវេលាសមស្របសម្រាប់ការធ្វើទំនាក់ទំនងផងដែរ ដូច្នេះអ្នក គួរបង្ហាញគោលគំនិត និងបំណងប្រាថ្នារបស់អ្នក។ ដោយឡែក សូមអនុវត្តការងារដោយ ភាពស្ងប់ស្ងាត់ និងយល់ឲ្យបានល្អបំផុត ពីព្រោះការបង្ហាញ ឬសំដែងប្រាប់ការងាររបស់អ្នក ទៅកាន់អ្នកដទៃមិនមានប្រយោជន៍អ្វីនោះទេ តែបែរជាអាចទទួលបានការយល់ច្រលំវិញ។ 
ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបោះ បង់ការប្រកួតប្រជែងឲ្យសោះ ប៉ុន្តែសូមលោកអ្នកប្រកួតប្រជែងដោយភាពត្រឹមត្រូវបំផុត។ ក្នុងរវាងពេលព្រឹកអ្នកអាចទទួលបានការងារច្រើនបន្តិចក្តី ប៉ុន្តែសូមយកចិត្តទុកដាក់នឹង ការងារទាំងនោះ។ ផលប្រយោជន៍ដែលកើតឡើងពីការខិ ក្នុងពេលនេះប្រហែលជាបំណង ធំទាំងឡាយរបស់អ្នកមិនទាន់អាចបំពេញបានទាំងស្រុងនោះទេ ពីព្រោះដំណើររបស់អ្នក នឹងទទួលបានភាពជោគជ័យគួរជាទីមោទនក្នុងពេលដ៏ឆាប់នេះ។ ដោយឡែក ចំពោះ សេចក្តីស្នេហា លោកអ្នកនឹងទទួលបានដំណឹងល្អក្នុងពេលឆាប់ៗ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសម្រាប់ឆ្នាំរោងសន្យា ថានឹងផ្តល់ជូននៅការកែលម្អយ៉ាងឆាប់រហ័ស ទៅលើស្ថានសម្ភារៈ។ លោកអ្នកនឹងអាចដោះ ស្រាយស្ថានភាពស្មុគ្រស្មាញដោយភាពជោគជ័យ។ ថ្ងៃនេះលោកអ្នកអាចចាកចេញទៅ ឆ្ងាយដើម្បីស្វែងរកឳកាសល្អៗដែលនៅខាងក្រៅ។ ចំណែកស្ថានភាពបច្ចុប្បន្នក៏ធានាបាន នូវភាពរីកចម្រើនខ្លាំងនោះដែរ ដូច្នេះលោកអ្នកអាចជ្រើសរើសផ្លូវណាមួយដែលខ្លួនប៉ង ប្រាថ្នា។ ក្រៅពីនេះ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកំពុងមានកំណើន អ្នកអាចសន្សំសំចៃបាន ច្រើនជាងមុន។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់ដល់សេចក្តីផ្ទាល់ខ្លួនជាថ្មី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងមានដំណើរ ការល្អ ហើយស្ថានភាពក៏រឹងមាំផងដែរ។ លោកអ្នកកំពុងមានមនុស្សដែលនៅក្បែរខ្លួនចាំ ជួយយកអាសារ ដូច្នេះបញ្ហានៅក្នុងថ្ងៃនេះនឹងមិនបង្ករជាកង្វល់ដល់លោកអ្នកឡើយ។ ប៉ុន្តែ មុននឹងប្រគល់របាយការណ៍ការងារ សូមពិនិត្យមើលទិន្នន័យទាំងអស់ម្តងទៀត។ អ្នកអាច បាត់បង់ ឬច្រលំទិន្នន័យ ដូច្នេះកុំធ្វើឲ្យខាតប្រយោជន៍ព្រោះការធ្វេសប្រហែស។ ក្រៅពីនេះ សូមលោកអ្នកមានភាពអត់ធ្មត់ឲ្យបានក្នុងកំរិតអតិបរិមា ដើម្បីបញ្ចៀសមន្ទិលដែលអាចនឹង កើតឡើងជាយថាហេតុ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចរចា  លោកអ្នកអាចធ្វើឲ្យមនុស្សដែលនៅក្បែរខ្លួនពេញចិត្តនឹងគោលការណ៍របស់អ្នកណាស់។ ​ក្នុងនោះការជួយជ្រោមជ្រែងគឺមានពេញបរិបូរណ៍។ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភ ចំពោះហេតុការណ៍ខ្លះដែលអាចនឹងកើតឡើងនោះទេ ពីព្រោះបើទោះជាស្ថានភាពយ៉ាង ណាក្តីក៏អាចអាចដោះស្រាយបានដោយងាយស្រួលផងដែរ។ សម្រាប់ពាក្យសំដី និងអាកប្ប កិរិយាគួរតែប្រុងប្រយ័ត្ន កុំនិយាយច្រើននាំឲ្យខាតលាភ។ ក្នុងនោះ ប្រសិនបើអ្នកជាអាជីវករ គឺនឹងទទួលបានការគាំទ្រ ឬប្រាក់ចំណេញច្រើន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងឡាយរបស់អ្នកនឹង ទទួលបានជោគជ័យទាំងអស់។ ក្នុងនោះប្រសិនបើលោកអ្នកជាអ្នកគ្រប់គ្រងនឹងទទួលបាន ការគោរពកោតក្រែង និងជំនួយយ៉ាងពេញលេញពីមនុស្សរួមការងារ និងមនុស្សក្រោម បង្គាប់។ លោកអ្នកអាចបំពេញកិច្ចការងារទាំងឡាយដែលបានគ្រោងទុកចប់ចុងចប់ដើម ព្រមទាំងទទួលបានភាពចម្រើនលូតលាស់យ៉ាងច្រើនក្រៃលែងផងដែរ។ ក្នុងពេលនេះការ ចាកចេញពីស្ថានភាពបច្ចុប្បន្ន ឬចង់ចាកចេញទៅកន្លែងការងារថ្មីគឺអាចធ្វើបាន ពីព្រោះ គ្មានហេតុផលណាមួយនឹងរំខានអ្នកបានទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងអារម្មណ៍។ អ្នកអាចបង្ករស្លាកស្នាមដោយសារពាក្យសំដី។ ក្នុងកាលទេសខ្លះភាពពិតអាចយក មកប្រើ ប្រាស់បាននោះទេ ដូច្នេះការសម្រប ខ្លួនទៅតាមកាលទេសជារឿងសំខាន់។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ អនុគ្រោះមនុស្សដែលនៅជុំវិញខ្លួន ហើយរឹតតែពិសេសជាងនេះទៅ ទៀត សូមកុំដាក់បង្ខិតខ្លួនឯងជ្រុលពេក ពីព្រោះវានឹងនាំរំខានដល់ទឹកចិត្ត ព្រមទាំងដំណើរ របស់អ្នកក្នុងអាជីព។ សម្រាប់ទំនាក់ទំនង ប្រហែលជាលោកអ្នកគួរកំរិតវាអោយនៅក្នុងទំហំ តូចចង្អៀតទើបជាការល្អប្រសើរជាង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យភ្ជាប់សារសំខាន់នឹង ការងារតូចតាច។ សម្រាប់រាល់ការបញ្ចប់ការងារដោយជោគជ័យ គឺត្រូវការការខិតខំប្រឹង ប្រែងពីលោកអ្នកផ្ទាល់។ មនុស្សដទៃគ្រាន់តែអាចជួយជ្រោមជ្រែង ប៉ុន្តែមិនអាចធ្វើការ សម្រេចចិត្ត ណាមួយបាននោះទេ។​ ប្រហែលជានៅរវាងពេលព្រឹកស្ថានភាពអាចតានតឹង ដែលរំខានដល់ផលលាភខ្លះ ប៉ុន្តែចាប់ពីពេលថ្ងៃទៅអ្វីៗនឹងប្រសើរឡើងវិញ។ ក្នុងនោះមិន ចាំបាច់ធ្វើសកម្មភាពភ្ញាក់ផ្អើលណាមួយនោះទេ។ ក្រៅពីនេះ ទិសភោគផលដ៏ប្រសើររបស់ អ្នកគឺទិសឥសាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូររបស់លោកអ្នកមានដំណើរការល្អ ណាស់។ លោកអ្នកនឹងទទួលបានផលចំណេញច្រើន ហើយមនុស្សក៏នឹងគាំទ្រលើការងារ ពាក្យសំដៅ និងផែនការរបស់អ្នកផងដែរ។ នៅរវាងពេលព្រឹកលោកអ្នកអាចមានបញ្ហាខ្លះ តែកុំព្រួយបារម្ភច្រើនពេក។ អ្វីជាពិសេសូមជ្រើសរើសការងារដែលជាអាទិភាព ហើយព្យា យាមបញ្ចប់ការងារទាំងនោះឲ្យបានទាន់ពេលវេលា។ កុំធ្វើការទំនាក់ទំនងច្រើន ប្រសិនបើ មិនមានភាពចាំបាច់។ ហើយយកល្អ ដើរចេញពីស្ថានភាពដែលមិនច្បាស់លាស់។ ក្រៅពី នេះសូមប្រយ័ត្នរឿងខ្ចីបុល ពីព្រោះវាជាប្រភពនៃបញ្ហា។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងទទួលបានភាពលូត លាស់ណាស់។ អ្នកនឹងអាចបំពេញការងារបានទាន់ពេលវេលា ហើយការងារនោះនឹងមាន ស្ថេរភាពបំផុត។ ក្នុងនោះនៅរវាងថ្ងៃនេះ អ្នកក៏រំពឹងថានឹងទទួលបានដំណឹងដ៏រីករាយផង ឬដំណឹងដែលទាក់ទងនឹងការចាកចេញសម្រាប់ដំណើរបេសកកម្មការងារដែលជោគជ័យ។ ផ្ទុយពីចំណុចល្អទាំងនេះ សូមលោកអ្នកកុំចំណាយពេលវេលាក្នុងការប្រជុំពិភាក្សាដែល មិនចាំបាច់ ឬការនិយាយស្តីបែបរិះគន់។​ ក្រៅពីនេះ សូមរកពេលវេលាសម្រាប់សេចក្តីសុខ​របស់ខ្លួន ដោយប្រៀបនឹងទំហំការងារ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើ ជំនួញ ឬការបំពេញការងារធំដុំពេកនោះទេ។ សូមកំណត់ការងារដែលចាំបាច់ ហើយ បំពេញការងារនោះឲ្យបានចប់។ ការចាកចេះពីស្ថានភាពចាស់ក្នុងពេលនេះមិនមែនជាការ ល្អប្រសើរនោះទេ ពីព្រោះអ្នកអាចនឹងជួយស្ថានភាពអវិជ្ជមានច្រើន ពិសេសពីទំនាក់ទំនង តែម្តង។ បើទោះបីជាស្ថានភាពនេះហាក់មិនធ្វើឲ្យអ្នកពេញចិត្តក្តី សូមបន្តការងារក្រោម បន្ទុកបន្តទៀត។ កុំចំណាយពេលដោយឥតប្រយោជន៍ ហើយក៏កុំសម្រាក​ពិសារអាហារ ថ្ងៃត្រង់យូរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមកុំចូលទៅក្នុងសកម្មភាពទាំងឡាយណាដែល មិនច្បាសលាស់ ជាពិសេសការប្រជុំពិភាក្សារឿងដើមចុងអ្នកដទៃ។ បញ្ហាថ្ងៃនេះទាក់ទងនឹង ទំនាក់ទំនង ដូច្នេះសូមកុំធ្វើឲ្យបញ្ហាកើតឡើង។ ចំពោះលោកអ្នកដែលចង់ចាកចេញពីស្ថាន ភាពចាស់គឺអាចធ្វើទៅបាន ប៉ុន្តែបើអ្នកមិនបានរៀបចំគម្រោងនោះទេ គួរតែផ្អាកសិនទើបជា ការល្អ។ ជាការពិតសក្កានុពលរបស់អ្នកមានពេញលេញ គ្រាន់តែបញ្ហាពីខាងក្រៅរំខាន គោលដៅរបស់អ្នកខ្លាំង ដូច្នេះសូមកំណត់ពត៌មានដែលអ្នកនឹងទទួល។ ក្រៅពីនេះ សូមរក្សា គំលាតពីមនុស្សាឆ្នាំម្សាញ់។​

ចំណាំ៖

ឆ្នាំទាំងខាល រោង ម្សាញ់ រកា រាសីឡើងខ្ពស់ត្រដែត។ ការចរចា និងផ្តោះផ្តងយោបល់ក្នុង ការងារនាពេលនេះសុទ្ធតែសម្រេចទាំងអស់។ ក្នុងនោះ សេចក្តីសុខផ្ទាល់ខ្លួននឹងមានពេញ បរិបូរណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner