អប្សរាព្រឹកនេះ ០៦ កក្កដា ២០២២

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D1 – ក្រសួងធនធានទឹកបញ្ជាក់ថា កម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយ លើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងឥទ្ធិពលនៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ៕…ឃ្លីប…

L0 – ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា មុនចេញទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី ៕…ឃ្លីប…

CH – ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ គឺផ្តល់ឲ្យយុវជនថ្មីៗ ទទួលបានឱកាសអភិវឌ្ឍសមត្ថភាពក្លាយខ្លួនជាកីឡាករអាជីព៕…ឃ្លីប…

L1 – ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំមួយរូប ដែលបានរួមចំណែករំដោះប្រទេស និងអាយុជីវិតប្រជាជនកម្ពុជា និងដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព អភិវឌ្ឍរីកចំរើន និងមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ និងលើពិភពលោក ៕…ឃ្លីប…

D5 – រដ្ឋមន្ត្រីក្រសួងកសិកម្ម គូសបញ្ជាក់ថា សហគ្រាសឯកជន បាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់  ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល៕…ឃ្លីប…

D6 – កូនឈើជាង១០០០ដើម ត្រូវបាន យកទៅដាំនៅសហគមព្រៃឈើភ្នំឈ្ងោក ស្រុកថាឡាបរិវ៉ាត់ ក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០២២៕…លោក ដេង ម៉ាវិន…ឃ្លីប…

BH1   រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ដាំដើមឈើចម្រុះ៣៥០ដើម និងចែកកូនឈើ ចំនួនជាង ២០០០ ដើមទៀត ដល់ពលរដ្ឋ ៕ …អានផ្ទាល់…

វគ្គទី២

C7 – អាជ្ញាធរមីនកម្ពុជា ប្តេជ្ញាអនុវត្តអនុសាស្ត្រសម្តេច តេជោ នាយករដ្ឋមន្ត្រីកម្ពុជាលែងឲ្យមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបង្ករគ្រោះថ្នាក់ដល់មនុស្ស នៅក្នុងឆ្នាំ២០២៥ ៕…អានផ្ទាល់ (ដោយ៖គឹម សៀន)

D2 – ប្រតិភូនាវាចម្បាំងកងទ័ពជើងទឹកថៃ មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរ កម្ពុជា-ថៃ ៕…អានផ្ទាល់(ដោយ៖ខៀវ សាខុន)

D3 – អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យមេឃុំសង្កាត់ទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារកិច្ចឪ្យបានល្អដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ ៕…អានផ្ទាល់(ដោយ៖ម៉ុន សំអាត)

BH2 – ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញ លើកទី ៣៧ អាណត្តិទី ៣ លើរបៀបវារៈ ចំនួន៧ ៕ …អានផ្ទាល់…

BH5 – អភិបាលខេត្តស្វាយរៀង ជំរុញដល់ចៅសង្កាត់ស្វាយរៀង និងក្រុមប្រឹក្សាសង្កាត់ ត្រូវបម្រើប្រយោជន៍ពលរដ្ឋ ឲ្យបានល្អ ក្នុងអាណត្តិថ្មីនេះ ៕ …អានផ្ទាល់…

វគ្គទី៣

BH4 – ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” ៕ …អានផ្ទាល់…

D4 – អភិបាលរងខេត្តបន្ទាយមានជ័យ ប្រាប់អោយមេឃុំ និងក្រុមប្រឹក្សាឃុំបន្ទាយនាង និងបេក្ខភាពជាប់ឆ្នោតទាំង១១រូប ត្រូវបំរើពលរដ្ឋដោយសាមគ្គីភាពគ្នារួមគ្នា ដើម្បីបំរើពលរដ្ឋសមស្របលើការទុកចិត្ត ដើម្បីបន្តការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់ប្រសើឡើង ៕…លោក ឃិន គន្ធា…ឃ្លីប…

D8 – គណៈកម្មការភូមិមួយផលលិតផលមួយ បានធ្វើការជ្រើសរើសយកស្នាដៃរបស់ខ្មែរក្នុងស្រុក។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

BH3 – ប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ ថវិកា ជូនអតីតយុទ្ធជន ដៃគូសម្ព័ន្ធមេត្រីភាព៕ …ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 – រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីអះអាងថា កងទ័ពរុស្ស៉ីនឹងបន្តធានាឲ្យការរស់នៅប្រព្រឹត្តទៅជាធម្មតា នៅតាមទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រា

G2 – អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ចំនួន៦គ្រឿង មកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធ យោធា

G3 – ក្រុមផ្តាច់ខ្លួនរុស្ស៉ីបានរឹបអូសកប៉ាល់បរទេសចំនួន ២គ្រឿងនៅទីក្រុងកំពង់ផែ Mariupol

G4 – ក្រុមសម្ព័ន្ធមិត្ត NATO ចុះហត្ថលេខាលើពិធីសារចូលជាសមាជិក សម្រាប់ហ្វាំងឡង់និងស៊ុយអែត

G5 – ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ចង់បានទំនាក់ទំនងជាមួយចិនលើសពីជម្លោះសមុទ្រចិនខាងត្បូង

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner