អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ របស់ នាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន ដោយមានការចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងប្រធាន-នាយការិយាល័យទាំងអស់។

បន្ទាប់ពីប្រធាននាយកដ្ឋាន និងអគ្គាធិការរង បានធ្វើសេចក្តី រាយការណ៍ សង្ខេបពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម សំណូមពររួចមក ឯកឧត្តម អ៊ីវ លាង បានកោតសរសើរចំពោះ នាយកដ្ឋានចំនួន៣ ពីវឌ្ឍនភាពការងារ។

ឱកាសនោះ ឯកឧត្តម អគ្គាធិការ បានណែនាំអគ្គាធិការរង ប្រធាននាយកដ្ឋាន ជាពិសេសនាយការិយាល័យជាមន្ត្រីជំនាញ រាល់របាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធ មកក្រសួងមហាផ្ទៃ ត្រូវពិនិត្យវិភាគខ្លឹមសារឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានម៉ត់ចត់ មិនមែនចេះតែផ្អែកតាមការបំភ្លឺរបស់អង្គភាពពាក់ព័ន្ធនោះទេ បើក្នុងករណីការបំភ្លឺមកមិនសមស្រប អាចលើកយោបល់ថា តើគួរចុះអង្កេតជាក់ស្តែង ឬក្រើនរំលឹកឱ្យបំភ្លឺម្តងទៀត៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner