លោក បូរីស ចនសុន រុះរើគណៈរដ្ឋមន្រ្តី ក្រោយការលាលែងពីតំណែង ដ៏ភ្ញាក់ផ្អើលរបស់រដ្ឋមន្រ្តីសំខាន់ៗចំនួនពីររូប

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានធ្វើការរុះ រើគណៈរដ្ឋមន្ត្រីភ្លាមៗនៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីការលាលែង ពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក សាជីដ ចាវីដ និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក រីស៊ី ស៊ូណាក់។

លោក ស្ទេវ បាក្លេ ដែលពីមុនជាប្រធានបុគ្គលិករបស់វិមានរដ្ឋាភិបាល Downing Street ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាលថ្មី។ ចំណែក ឯលោក ណាដហ៊ីម ហ្សាហាវី ដែលពីមុនជារដ្ឋមន្រ្តីក្រសួងអប់រំ នឹងចូលជំនួសលោក ស៊ូណាក់ សម្រាប់មុខតំណែងជារដ្ឋមន្រ្តី ហិរញ្ញវត្ថុថ្មី។

ការចាកចេញរបស់លោក ចាវីដ និងលោក ស៊ូណាក់ គឺជាបញ្ហាដ៏ធំ មួយសម្រាប់លោកនាយករដ្ឋមន្ត្រី ចនសុន ពីព្រោះអ្នកទាំងពីរទទួល បន្ទុកលើបញ្ហាធំបំផុតចំនួនពីរ ដែលចក្រភពអង់គ្លេសកំពុងប្រឈម មុខ នោះគឺវិបត្តិតម្លៃទំនិញ និងផលវិបាកនៃជំងឺរាតត្បាត។

នៅក្នុងការលាលែងពីតំណែងរបស់ពួកគេ ដែលត្រូវបានបង្ហោះ តាម អ៊ីនធឺណិត លោកទាំងពីរបានបញ្ជាក់យ៉ាងច្បាស់ពីការមិនយល់ព្រម របស់ពួកលោក ចំពោះការដឹកនាំរបស់លោក ចនសុន។ លោក ចាវីដ បាននិយាយថា គាត់មិនអាចបន្តបម្រើការងារក្នុងរដ្ឋាភិបាល នេះទៀត បាន ទេ ខណៈដែលលោក ស៊ូណាក់ បានរិះគន់ការខ្វះសមត្ថភាព របស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា រឿងអាស្រូវជាច្រើនខែមកនេះ បានធ្វើឱ្យលោក បូរីស ចនសុន និងរដ្ឋាភិបាលរបស់លោកជួបផលវិបាកខ្លាំង ដោយធ្វើឱ្យ មានការសង្ស័យលើអនាគតរបស់គណបក្សអភិរក្ស នៅក្នុងការ បោះឆ្នោត សកលបន្ទាប់នៅឆ្នាំ ២០២៤៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner