រដ្ឋមន្រ្តីក្រសួងអប់រំ អញ្ជើញចូលរួមបើកសន្និសីទអន្តរជាតិ ថ្នាក់ តំបន់ អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍ កុមារតូច លើប្រធានបទ វិបត្តិកុមារតូចចំពោះការឆ្លើយតបវិបត្តិកូវីដ-១៩ ការប្រែប្រួល អាកាសធាតុ និងការធ្លាក់ចុះបរិស្ថាន

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា និងជា ប្រធានគណៈកម្មាធិការជាតិ គាំពារ និងអភិវឌ្ឍកុមារតូច បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទ អន្តរជាតិថ្នាក់ តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍ កុមារ តូច លើប្រធានបទវិបត្តិកុមារតូចចំពោះការឆ្លើយតបវិបត្តិកូវីដ-១៩ ការ ប្រែប្រួល អាកាសធាតុ និង ការ ធ្លាក់ ចុះ បរិស្ថាន (Young Children in Crisis: Addressing the Impact of Covid-19, Climate Change and Environmental Degradation) ដែល ប្រព្រឹត្ត ទៅពី ថ្ងៃ ទី៥ ដល់ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២២ តាម រយៈ ប្រព័ន្ធ អនឡាញ រៀបចំ ដោយ បណ្ដាញ ការងារ កុមារ តូច តំបន់ អាស៊ី ប៉ាស៊ីហ្វិក (ARNEC)។

ប្រភពក្រសួងអប់រំបានបង្ហាញថា ក្នុង ឱកាស នោះ ឯក ឧត្ដម បណ្ឌិត សភាចារ្យ បាន អំពាវនាវ គ្រប់ ប្រទេស ត្រូវ រួមគ្នា អនុវត្ត សកម្មភាព ជា ពិសេស ត្រូវ ពិនិត្យ ឡើង វិញ អាទិភាព គោល នយោបាយ ដើម្បី បង្កើន ការ វិនិយោគ និង កំណត់ កម្មវិធី គាំពារ និង អភិវឌ្ឍ កុមារ តូច ក្នុង ចំណោម រដ្ឋ ជា សមាជិក ដោយ យក ចិត្ត ទុក ដាក់លើ៖

ផល ប៉ះ ពាល់ ជាក់ ស្ដែង នៃ វិបត្តិ នៃ ការ រីក រាលដាល កូវីដ-១៩ ការ ប្រែប្រួល អាកាសធាតុ និង ការ ធ្លាក់ ចុះ នៃ បរិស្ថាន ដោយ មិន ត្រូវ យកចិត្ត ទុកដាក់ ដោយ ឡែក ចំពោះ តែ សារៈសំខាន់ ក្នុង ការ ពង្រឹង កម្មវិធី ឬ ការ អនុវត្ត ប៉ុណ្ណោះ ទេ ប៉ុន្តែ ត្រូវ គិត ពី ការ ពង្រឹង ប្រព័ន្ធ ការងារ គាំពារ និង អភិវឌ្ឍ កុមារ តូច ទាំង មូល ដើម្បី បង្កើន ភាព ធន និង ប្រឈម បាន នឹង វិបត្តិ ទាំងនេះ
ស្រប ពេល វេលា ដ៏ លំបាក បន្ទាប់ពី កូវីដ-១៩ មាន ស្ថានភាព ល្អ ប្រសើរ ឡើងវិញ យើង ត្រូវ តែ ពិនិត្យ និង កំណត់ ការ វិនិយោគ លើ ការងារ គាំពារ និង អភិវឌ្ឍ កុមារ ជា ការងារ អាទិភាព៕
ដោយ៖រ៉ាវុធ
រូបថត ក្រសួងអប់រំ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner