ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់បាញ់សម្លាប់អ្នកបើករថយន្ត នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកនេះ

កណ្តាល ៖ ស្មើនឹងឈាមស្រែកស្បែកហៅ នៅទីបំផុត ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់ឈ្មោះ អ៊ូ សុភី ដែលបានបាញ់សម្លាប់អ្នកបើករថយន្ត រួមការងារ យាមផ្ទះជាមួយគ្នា នៅតាមបណ្តោយផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង កាលពីម្សិលមិញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល ធ្វើការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។

ជាជនដៃដល់ មានឈ្មោះ អ៊ូ សុភី មាន ភេទប្រុស មានស្រុកកំណើត នៅស្រុកស្អាង និងភរិយាមានស្រុកកំណើតនៅក្រុងតាខ្មៅ។ ចំណែកឯ ជនរងគ្រោះស្លាប់ឈ្មោះ គង់ សុត ភេទប្រុស អាយុ ៤៣ឆ្នាំ មានមុខបរ អ្នកបើរថយន្ត និងយាមផ្ទះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា ជនសង្ស័យ ជាឃាតករ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ជាជនដៃដល់បាញ់សម្លាប់អ្នកបើករថយន្ត និងរួមការងារ យាមផ្ទះជាមួយគ្នាបាន នៅស្រុកស្អាង ខេត្តកណ្ដាលនៅព្រឹកនេះ។ លោកស្នងការ បានបន្តទៀតថា ជនសង្ស័យ កំពុងតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការសួរនាំចម្លើយ និងធ្វើកំណត់ហេតុ។

សូមបញ្ជាក់ថា ចំពោះ មូលហេតុ ដែលឈានរហូតដល់មានជម្លោះ បាញ់លើអ្នកបើករថយន្ត និងយាមផ្ទះជាមួយគ្នា ជាច្រើនគ្រាប់នេះ នៅមិនទាន់អាចបញ្ជាក់បានពីប្រភពច្បាស់ការណាមួយនៅឡើយទេ។ បច្ចុប្បន្ន ជនស្ស័យ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងតែធ្វើការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner