សភាវៀតណាមអនុម័តផែនការកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ធនៈជាលើកទី២ ក្នុងពេល ៣ខែ

ហាណូយ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា នាថ្ងៃទី៦ កក្កដា ២០២២នេះ សភាជាតិរបស់ប្រទេសវៀតណាមបានអនុម័ត ផែនការកាត់បន្ថយពន្ធបរិស្ថានលើឥន្ធនៈចំនួនពាក់កណ្តាលជាលើកទីពីរ ក្នុងរយៈពេលបីខែ ខណៈដែលការកើនឡើងនៃតម្លៃថាមពល បានដាក់សម្ពាធលើអតិផរណា។

ទូរទស្សន៍វៀតណាម (VTV) បានរាយការណ៍ថា ការកាត់បន្ថយបន្ថែមដែលនឹងអនុវត្តចាប់ពីថ្ងៃទី ១១ ខែកក្កដា ដល់ដំណាច់ឆ្នាំនេះ មានគោលបំណងជួយវៀតណាមទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការកើនឡើងថ្លៃដឹកជញ្ជូនលើសេដ្ឋកិច្ច។ វៀតណាមមានបំណងរក្សាអតិផរណាឱ្យនៅខាងក្រោម ៤% សម្រាប់ឆ្នាំ ២០២២។

ក្រសួងហិរញ្ញវត្ថុបានប៉ាន់ប្រមាណថា ការប្រមូលពន្ធនឹងត្រូវកាត់បន្ថយចំនួន ៣២.៥ ពាន់ពាន់លានដុង (១.៣៩ ពាន់លានដុល្លារ) ក្រោមអត្រាថ្មីនេះ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner