អភិបាលខេត្តកែប អបអរសាទរ មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ដែលប្រជាពលរដ្ឋ បោះឆ្នោត គាំទ្រកាលពីថ្ងៃទី ៥ខែមិថុនា កន្លងទៅនេះ

ខេត្តកែប ៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអបអរសាទរ ចំពោះ មេឃុំ ជំទប់ និងក្រុមប្រឹក្សាទាំងអស់នៅឃុំពងទឹក ក៏ដូចជាខេត្តកែបទាំងមូល ដែលទទួលបាននូវទំនុកចិត្ត និងការស្រឡាញ់ពេញចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃទី ៥ខែមិថុនាកន្លងទៅ ។

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសសុពលភាពសមាជិក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានឃុំចំនួន២ និងសង្កាត់ទាំង៣ និងកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិថ្មី ដែលរៀបចំឡើងនៅឃុំពងទឹក ក្រុងកែប ខេតតកែប នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តមក្រើនរំលឹក ដល់ក្រុមប្រឹក្សាឃុំសង្កាត់ ទាំងអស់ទូទាំងខេត្ត ទោះបីសមាសភាពមកពី គណបក្សនយោបាយផ្សេងគ្នាក៏ដោយ ត្រូវឈរលើគោលការច្បាប់ ជាតំណាងឱ្យប្រជាពលរដ្ឋ ខិតខំបំពេញ តួនាទី ភារកិច្ច ក្នុងការគ្រប់គ្រង់ ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការ និងបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយឡើយ ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា កម្ពុជាចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាំងពីឆ្នាំ២០១២មកម្លេះ តាមគោលការណ៍ប្រជាធិបតេយសេរីពហុបក្ស មកដល់ពេលនេះបានចំនួន ៥អាណត្តិរួចមកហើយ រាល់ការបោះឆ្នោតនិមួយៗ ត្រូវបានមជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ វាយតម្លៃថា ដំណើការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា កាន់តែវិវត្តរីកចម្រើនជាលំដាប់ ដែលបញ្ជាក់ឱ្យឃើញនូវអត្ថន័យយ៉ាងជ្រាលជ្រៅ នូវប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា គឺ
១-ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន
២-ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ
៣-ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្ត ត្រូវសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន ពិសេសយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន ៕

Sila Sarin

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner