ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ប្រកាសលក់ផលិតផលថ្មី “មីជាតិខគោ គ្រឿងខាប់ រសជាតិដើម”

ភ្នំពេញ៖ វ័ន ហ្វ្រេតធើនីធី ដែលជាក្រុមហ៊ុនចែកចាយមីជាតិ បាន សម្ពោធដាក់ឱ្យប្រើប្រាស់មីជាតិរសជាតិថ្មី “មីជាតិខគោគ្រឿងខាប់ រសជាតិដើម” ដែលបានចរាចរក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។

លោក ពៅ កាំង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងអតិថិជន ជាពិសេសមើលឃើញពីភាពសំខាន់នៃរសជាតិ យើងបានបង្កើតនូវមីជាតិដែលមានរសជាតិថ្មី ស័ក្តិសមទៅនឹង តម្រូវការ ការពេញចិត្ត ក៏ដូចបង្កភាពងាយស្រួលក្នុង ការជ្រើសរើស រសជាតិ និងសមស្របទៅតាមរសនិយមរបស់ប្រជាជនខ្មែរ។

លោកបន្តថា មីជាតិខគោគ្រឿងខាប់ រសជាតិដើម បានបន្ថែម គ្រឿងខាប់ សម្រិតសម្រាំងដោយគ្រឿងផ្សំស្រស់ៗដូចជា សាច់គោ ឆ្អឹងស៊ុបគោ ឈើអែម ផ្កាចន្ទន៍ ម្ទេសផ្លោក ស្លឹកក្រូចសើច និងរំដេង រួមបញ្ចូលគ្នាក្នុងកញ្ចប់គ្រឿងខាប់តែមួយ រួមទាំងគ្រឿងផ្សំបន្ថែម ជាច្រើនទៀត ដោយមានការបន្ថែមបន្លែ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំងដើម្បីឱ្យក្លិនកាន់តែឈ្ងុយ និងសម្បូរទៅ ដោយជីវជាតិបំប៉នដូចជាថាមពល សារធាតុដែក និងកាកសរសៃផងដែរ។

លោកប្រធានផ្នែកទីផ្សារបន្ថែមថា សម្បកវេចខ្ចប់ត្រូវបានរចនា ឡើងជាមួយរូបរាងដ៏ទាក់ទាញ ដោយប្រើប្រាស់ពណ៌ខ្មៅលាយ ក្រហមក្រមៅទាំងនៅលើកញ្ចប់ និងលើកេស។ លើសពីនេះទៅទៀត យើងក៏បានធ្វើការបន្ថែមទម្ងន់ឱ្យកាន់តែធ្ងន់ជាងមុននៅលើរសជាតិថ្មីរបស់យើង។ មីជាតិខគោគ្រឿងខាប់ រសជាតិដើម មានរសជាតិឆ្ងាញ់ ជាប់មាត់ ហើយរសជាតិបែបខ្មែរពិតៗ “មីជាតិខគោគ្រឿងខាប់ ញ៉ាំម៉េច ក៏ជាតិដែរ”។

អតិថិជនអាចរកជាវមីជាតិបាននៅតាមដេប៉ូចែកចាយតូចធំ ផ្សារទំនើប ម៉ាត និងផ្ទះលក់ចាប់ហួយទូទាំងប្រទេស។
បើតាមប្រធានផ្នែកទីផ្សាររូបនេះ មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិន ស្រាប់ ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយ ពីប្រទេស ជប៉ុន។ មីជាតិ ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិក នៃសមាគម មីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ដែលតំណាងឲ្យប្រទេសកម្ពុជានា ពេលបច្ចុប្បន្ន និងជាមីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រ ស្តង់ដារអន្តរជាតិផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព (ISO9001:2015) ពីចក្រភពអង់គ្លេសផងដែរ៕
ដោយ៖ ទីណា និងបុត្រ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner