ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត៖ អំពាវនាវ ឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បន្តជឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើ និងអភិវឌ្ឍន៍ប្រទេសបន្ត

ព្រះវិហារ៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអំពាវនាវ សូមឲ្យពលរដ្ឋ រួមនឹងកងកម្លាំងប្រដាប់អាវុធ បន្តជឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើ និងអភិវឌ្ឍន៍ប្រទេសបន្ត ។

ប្រសាសន៍អំពាវនាវ របស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបុណ្យកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តប្រវត្តិសាស្ត្រ មរតកតេជោបុរីស្វរៈ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពិធីអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖ មានសម្តេចតេ គណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំប្រទេស ការកសាង និងអភិវឌ្ឍន៍ តាមបណ្តោយព្រំដែន និងប្រែក្លាយជា ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។

ឧត្តមសេនីយ៍ឯក បណ្ឌិត បានបញ្ជាក់ថា៖ បច្ចុប្បន្នកម្ពុជា បានធ្វើការតភ្ជាប់កំណាត់ផ្លូវគ្រប់កន្លែង ពីខេត្តមួយ ទៅកាន់ខេត្តមួយ នៅទូទាំងផ្ទៃប្រទេស តាមបណ្តោយព្រំដែន ព្រមទាំងការកសាងភូមិឃុំ ដែលជាចក្ខុវិស័យ របស់មេដឹកនាំ ពិតប្រាកដ ធ្វើពិតប្រាកដ និងការពារពិតប្រាកដ។ ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ បើសិនគ្មានក្រុមប្រតិបត្តិករ ដែលមានឆន្ទៈ សមត្ថភាព និងស្មោះត្រង់ និងការចូលរួមពីមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ នោះ ក៏គ្មានការអភិវឌ្ឍន៍ដែរ។ ជាក់ស្តែង នៅក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងតំបន់នានាក្នុងខេត្តព្រះវិហារ ដែលយើងខិតខំការពារ អភិរក្ស និងការអភិវឌ្ឍន៍ ស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការយូណេស្កូកំណត់ តាមអ្វីដែលយើងបានដាក់ ។

ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តជឿទុកចិត្តលើការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើ និងអភិវឌ្ឍន៍ប្រទេស ។

ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ដ៏រាបណាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោហ៊ុនសែន តំបន់ បេតិកភណ្ឌប្រាសាទព្រះវិហារ នៅតែបន្តរួមគ្នាថែរក្សា ដើម្បីផលប្រយោជន៍ជាតិ សម្រាប់ប្រជាជនកម្ពុជា ស្ថិតនៅជាអមតៈសម្រាប់អ្នកជំនាន់ក្រោយបន្តទៀត ។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ក៏បានថ្លែង នូវអំណរអរគុណ ចំពោះមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ.សង្កាត់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តព្រះវិហារ ដែលបានចូលរួមក្នុងការអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្រ នៅក្នុងការ ការពារជាតិ តាមរយៈការខិតខំពង្រឹងខ្លួនឯង ៕ សួន លីណា

ads banner