ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការធ្វើដំណើរដែលមិនបានគ្រោងទុក និងការប្រជុំថ្មីៗអាចនឹងកើតឡើងបាននៅថ្ងៃនេះ។ ជាការពិតថ្ងៃនេះជាពេលវេលាល្អសម្រាប់ការទាក់ទង ប៉ុន្តែសូមជៀសវាងពីការថ្លែងការណ៍ និងការរិះគន់ដែលមានសភាពតានតឹង។ ហោរាសាស្រ្ត អាជីពសន្យាថាលោកអ្នកនឹងបញ្ចប់កិច្ចការងារជាមួយភាពជោគជ័យរាល់គ្រប់ករណីទាំង អស់ ប្រសិនបើអ្នកអាចយកឈ្នះ ឬឆ្លងផុតភាពខ្ជិលច្រអូសរបស់អ្នក។ ក្នុងនោះប្រហែលជា នៅពេលព្រឹកអ្នកអាចនឹងគ្មានទំនុកចិត្តទាំងស្រុងទៅលើសមត្ថភាពរបស់អ្នកទេ ប៉ុន្តែនៅចុងបញ្ចប់ស្ថានភាពនឹងប្រសើរិញបាន ហើយលាភក៏នឹងកើតឡើងផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយផ្តោតទៅ លើកាតព្វកិច្ចរបស់ខ្លួន។ ការសម្រាកពិសារអាហារថ្ងៃត្រង់ដែលមានរយៈពេលវែង អាចនឹង ធ្វើឲ្យប៉ះពាល់អាក្រក់ទៅលើលទ្ធផលនៃការងាររបស់អ្នក។ ក្នុងពេលនេះភាពស្មុគ្រស្មាញ ទាំងឡាយមិនទាន់អាចកំចាត់បានទាំងស្រុងនៅឡើយ ដូច្នេះសូមលោកអ្នកមានការប្រុង ប្រយ័ត្នបំផុតទាំងអាកប្បកិរិយា និងពាក្យសំដី គឺធ្វើយ៉ាងណាគ្រប់គ្រងការងារឲ្យបានល្អ។ ក្នុងនោះរាល់ពត៌មានទាំងឡាយគួរពិចារណាមុនការជឿជាក់។ លើសពីនេះ សូមប្រយ័ត្នធ្វើ យ៉ាងណាកុំអោយអារម្មណ៍របស់អ្នកមានឥទ្ធិពលទៅលើការសម្រេចចិត្តក្នុងការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ព្យាយាមកុំធ្វើការច្រើនលើសពីការកំណត់ ឬការគ្រោង ទុករបស់អ្នក។ វានឹងប្រសើរបំផុតប្រសិនបើអ្នកបំពេញការងារភាគច្រើនអោយបានចប់មុន ពេលថ្ងៃត្រង់។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម និងជំនួញសូមមានភាពមាំទាំ ធ្វើ យ៉ាងណាកុំបង្ហាញភាពមើលស្រាលទៅលើសកម្មភាពណាមួយឡើយ ជាពិសេសអ្នកមិនអាចធ្វើអោយដៃគូអាជីវកម្មរបស់អ្នកមានការភ័យខ្លាចចំពោះសក្តានុពលរបស់អ្នកបានទេ។ អ្វីៗទាំងអស់សូមធ្វើជាមួយនឹងពត៌មានលំអិតដែលអ្នកទទួលបាន។ ចំពោះលោកអ្នកជាបុគ្គ លិករដ្ឋ និងឯកជនអាចនឹងបាត់បង់ពត៌មានសំខាន់ផងដែរ ដូច្នេះសូមពិនិត្យឲ្យបានច្រើន មុនពេលបញ្ចូនការងារនោះចេញក្រៅ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកថ្ងៃនេះជះឥទ្ធិពលយ៉ាងខ្លាំងពីមជ្ឈដ្ឋាន ខាងក្រៅ។ លោកអ្នកពិបាកនឹងកំណត់ ឬបែងចែកពត៌មានដែលអ្នកនឹងទទួលបានណាស់ ពីព្រោះហេតុការណ៍ជាច្រើនអាចនឹងបន្លំភ្នែករបស់អ្នកដោយងាយស្រួល។ ក្នុងរយៈពេល នេះសូមកុំណត់ការធ្វើទំនាក់ទំនងអោយបានក្នុងកំរិតអប្បរមា។ សូម្បីតែថ្នាក់លើ ក៏មិនគួរ ទាក់ទងច្រើនពេកដែរ។ ចំណាយពេលជាច្រើនរបស់អ្នកជាមួយកាតព្វកិច្ច ហើយក៏មិនចាំ បាច់ត្រូវរំពឹងលទ្ធផលច្រើនពេកដែរ។ សូមអនុវត្តការងារទៅតាមសភាពធម្មតាទើបជាការ ប្រសើរជាង។ ស្របពេលជាមួយគ្នា សូមកុំទាន់ចាកចេញពីការងារចាស់ ឯការបណ្តាក់ទុន ប្រយ័ត្នការខាតបង់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពល្អប្រសើរបំផុត។ លោកអ្នកក៏មានមនុស្សជាច្រើនចាំជួយជ្រោមជ្រែងផងដែរ ដូច្នេះបើទោះបីជាមានបញ្ហាខ្លះហាក់រឹងស្ទះផ្លូវយ៉ាងណាក្តី ក៏នឹងអាចដោះស្រាយទៅបាន ដោយងាយផងដែរ។ ចំពោះការតម្លើងឋានតួនាទី និងឪកាសក្នុងការងារប្រហែលជាមិនទាន់ ដល់ពេលនោះទេ ប៉ុន្តែគ្មានហេតុផលណាមួយដែលអ្នកនឹងត្រូវបោះបង់គោលដៅនៅពេល នេះដែរ ពីព្រោះនៅក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងទទួលបានទិន្នផលដែលអ្នកបានរំពឹងជា ប្រាកដណាស់។ ផ្ទុយទៅវិញ លោកអ្នកអាចងាយរងគ្រោះ ដូច្នេះសូមកុំយកចិត្តទុកដាក់នឹង ពាក្យមិនល្អទាំងឡាយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត សម្រាប់ការចរចា ការប្រជុំពិភាក្សា ក៏ដូចជាការចាប់ផ្តើមដំណើរការកិច្ចការងារថ្មីៗផងដែរ។ សម្រាប់លោកអ្នកជាអាជីវករនឹងអាចធ្វើការបណ្តាក់ទុន បើកហាងថ្មី និងធ្វើការលក់ចេញ ទិញចូលចលន ឬអចលនទ្រព្យ។ ពេលវេលានេះ ផលចំណេញនឹងកើនឡើងក្នុងកំរិតខ្ពស់ ណាស់ ដូច្នេះធ្វើយ៉ាងណាឆក់យកឳកាសល្អនេះអោយបានទាន់ពេលវេលា។ ក្នុងពេល ស្របគ្នានេះ សូមយកចិត្តទុកដាក់នឹងសកម្មភាពរបស់មនុស្សដែលនៅក្បែរលោកអ្នក ព្យាយាមរៀនសូត្រ ដកស្រង់បទពិសោធន៍ពីពួកគេ ហើយបើកចិត្តអោយបានទូលាយ។ ក្រៅពីនេះ អ្នកអាចដោះស្រាយរាល់ជម្លោះទាំងអស់បាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់អំណោយផលសម្រាប់ការធ្វើដំណើរនានា ជាពិសេសដំណើរបេសកកម្មការងារ ប៉ុន្តែលោកអ្នកក៏ត្រូវមានការប្រុងប្រយ័ត្ននឹងពាក្យសំដី របស់អ្នកឲ្យបានច្រើនបំផុតផងដែរ។ ធ្វើយ៉ាងណាកុំនិយាយស្តីនូវពាក្យទាំងឡាយណា ដែលធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ឬមិនសប្បាយចិត្ត។ សកម្មភាព និងការអត្ថាធិប្បាយ ខុសអាចទាក់ទងនឹងមនុស្សដែលនៅក្បែរខ្លួនរបស់អ្នកតែម្តង។ សូមលោកអ្នកលៃតម្រូវរាល់ ការងារទាំងឡាយតាំងពីពេលព្រឹក ហើយត្រូវបោះបង់ចោលភាពមិនប្រក្រតីជាឡាយចោល បើមិនដូច្នេះអារម្មណ៍របស់អ្នកអាចនឹងមានការប៉ះទង្គិច។ ក្រៅពីនេះ លោកអ្នកងាយនឹង យល់ដឹងពីស្ថានភាពទាំងឡាយនៅជុំវិញអ្នកបានល្អ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកអាចរំពឹងថាទទួលបានការងារ ច្រើន ដែលពិបាកធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់សុខសុវត្ថិភាពនៃសុខភាព។ យកល្អបែងចែកការងារមួយចំនួនទៅកាន់មិត្តរួមការងាររបស់អ្នក ប្រសើរជាងក្តោបក្តាប់ការ ងារទាំងនោះ ហើយមិនអាចធ្វើឲ្យបានសម្រេចទាន់ពេលវេលា។ ក្នុងនោះ ប្រហែលជាអ្នក គួរយកចិត្តទុកដាក់ជាថ្មីជាមួយនឹងថ្នាក់លើរបស់អ្នក ពីព្រោះគម្លាតក្នុងរយៈពេលយូរមិន មែនជាជម្រើសដ៏ប្រសើរសម្រាប់ស្ថានភាពអាជីពរបស់អ្នកនោះទេ។ ក្នុងនោះ ចំពោះលោក អ្នកដែលធ្វើអាជីវកម្ម សូមបញ្ចៀសការប្រើប្រាស់លុយកាក់ច្រើនក្នុងពេលនេះ ពិសេសការ ខ្ចីបុលជាចំណុចអវិជ្ជមានធំក្នុងដំណើរការអាជីវកម្ម។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពលោកអ្នកក្នុងថ្ងៃនេះនឹងជួយស្ថានភាពយ៉ាង រលូន។ អ្នកអាចធ្វើអ្វីៗបានទៅតាមបំណងប្រាថា្ន ហើយផលដែលទទួលបានក៏មានសភាព យូរអង្វែងក្នុងរយៈពេលយូរផងដែរ។ ប៉ុន្តែក្នុងពេលស្របគ្នានេះ តម្រូវឲ្យលោកអ្នកមាន កាលវិភាគដែលច្បាស់លាស់ និងតានតឹងផងដែរ។ រាល់ដំណើរដែលគ្មានគម្រោងមិនគួរ សាកល្បងនោះទេ ពីព្រោះអ្នកនឹងពិបាកក្នុងការឆ្លើយតប ឬបត់បែនទៅតាមភាពប្រែប្រួល។ សូមកំណត់អាទិភាពការងារ ហើយប្រសិនបើក្នុងករណីដែលអ្នកគ្មានទំនុកចិត្តនឹងខ្លួនឯង សូមពិគ្រោះយោបល់ជាមួយមនុស្សដែលអ្នកជឿទុកចិត្ត។ លើសពីនេះ លោកអ្នកទទួលបាន ការយល់ដឹង និងដំណោះស្រាយបានយ៉ាងប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ ក្នុងអាជីពទាំងឡាយ។ បញ្ហាទាំងឡាយហាក់មិនមានលទ្ធភាពណាមួយរំខានដល់លទ្ធផង ឬគោលដៅរបស់អ្នកបានទេ។ ក្នុងនោះ ប្រហែលជាអ្នកនឹងទទួលបានការតម្លើងប្រាក់ឧប ត្ថម្ភ ការផ្តល់ឳកាសថ្មីៗ ក៏ដូចជាការផ្តល់ឋានតួនាទីផងដែរ។ ប្រការដែលអ្នកគួរយកចិត្តទុក ដាក់គឺកំណត់ពាក្យសំដីដែលអ្នកត្រូវនិយាយ។ ក្នុងករណីដែលអ្នកមិនពេញចិត្តក្នុងករណី ណាមួយក្តី ចូរដើរចេញជាជាងព្យាយាមពន្យល់បកស្រាយ។ ក្នុងនោះសូមមានទំនួលខុស លើការងាររបស់ខ្លួន បើទោះបីជាការងារតូចតាចយ៉ាងណាក្តី។ ចំណែកទំនាក់ទំនងក្នុង ការិយាល័យមិនគួរបង្តើតនោះទេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតក្នុងការ ចាកចេញផ្លូវឆ្ងាយ ឬដំណើរបេសកកម្មការងារ។ កិច្ចការទាំងឡាយរបស់អ្នកនឹងទទួលបាន ការគំាទ្រយ៉ាងពិសេសពីរយៈមនុស្សដែលនៅជុំវិញខ្លួនអ្នក។ អោយកាន់តែប្រសើរជាងនេះ សូមលោកអ្នកគិតគូរពីរបៀប និងឳកាសទាំងឡាយណាដែលអាចបង្កើនស្ថានភាពហរិញ្ញ វត្ថុបន្ថែម ពីព្រោះអ្នកប្រហែលជាត្រូវការប្រើប្រាស់លុយកាក់ច្រើនជាងមុនដើម្បីដំណើរការ អាជីវកម្ម។ ចំពោះលោកអ្នកដែលកំពុងធ្វើការលើវិស័យសិល្បៈ វប្បធម៌គឺកំពុងតែទទួល បានការទទួលស្គាល់ច្រើន ដូច្នេះការតាំងបង្ហាញស្នាដៃសិល្បៈ ការបោះពុម្ព និងការផ្សព្វ ផ្សាយនឹងទទួលបានការទទួលស្គាល់យ៉ាងខ្លាំង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់បំណងប្រាថា្នរបស់អ្នកត្រូវបានបំពេញ។ ក្នុងនោះរាល់ផលរំខានទាំងអស់ហាក់នៅឆ្ងាយពីផ្លូវរបស់អ្នកណាស់ ដូច្នេះមិនមានអ្វីដែល គួរព្រួយបារម្ភពេកទេ។ សូមធ្វើអ្វីដែលអ្នកប៉ងប្រាថ្នា បើទោះបីជាមហិច្ចតាដែលធំយ៉ាងណា ក៏ដោយ។ ក្នុងនោះ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យស្តាប់ការជជែលពិភាក្សាវែក ញែកប្រកបដោយការវិភាគវាយតម្លៃត្រឹមត្រូវ។ កុំប្រើប្រាស់អារម្មណ៍ទៅលើភាពពិតប្រាកដ នៃស្ថានការណ៍។ កុំធ្វើឲ្យមិត្តរួមការងាររបស់អ្នកមានភាពភ្ញាក់ផ្អើលនឹងសកម្មភាពដ៏ប្រថុយ ប្រថានរបស់អ្នក។ ជាការពិត ការប្រថុយប្រថានមិនមែនជាការសម្រចចិត្តដែលអ្នកត្រូវធ្វើ ក្នុងពេលនេះនោះទេ។
ចំណាំ៖
ឆ្នាំទាំង៥ ម្សាញ់ មមី វក ច កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះសំណាងរបស់អ្នកជាលុយកាក់ មានទំហំធំ ហើយរាល់ដំណើរការងារក៏ស្ថិតនៅលើផ្លូវជោគជ័យផងដែរ។