អប្សរាព្រឹកនេះ ០៧ កក្កដា ២០២២

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

HS1 – សម្តេចតេជោ ហ៊ុន សែន ដោះស្រាយសំណូមពរពលរដ្ឋ ដោយអនុញ្ញាតិអោយរថយន្តចង្កូតស្តាំមិនបាច់កែចង្កូត តែសុំបង់ពន្ធ។  ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំណេះសំណាល ជាមួយប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅ ប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុង សូឡូ ប្រទេសឥណ្ឌូនេស៊ី ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ។…ឃ្លីប…(10:55)

C8 – រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

C7 – ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា គូសបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ៕…អានផ្ទាល់ (ដោយ៖ក្រសួងកសិកម្ម)

L2      សភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ច អាស៊ីខាងកើត លើកទី៥៤ តាមប្រព័ន្ធអនឡាញ ជាមួយសមាជិកទាំង ១៣ មកពីប្រទេស អាស៊ានទាំង ១០ រួមនិងប្រទេសចិន ជប៉ុន កូរ៉េ និងភាគីពាក់ព័ន្ធ ៕ …ឃ្លីប…

វគ្គទី២

C5 – គ្រឿងញៀនជិត២០០គីឡូត្រូវបានដុតកម្ទេចចោល នៅខេត្តស្ទឹងត្រែង ក្រោយការបង្រ្កាប និងរឹបអូសរួចបញ្ជូនទៅតុលាការ ៕…លោក ដេង ម៉ាវិន …ឃ្លីប…

C2  ជ្រូកនាំចូលដោយខុសច្បាប់ចំនួន៨០ក្បាល ដែលរកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានអាជ្ញាធរដុតកម្ទេចចោល ៕…អានផ្ទាល់ (ដោយ៖អគ្គនាយកដ្ឋានសុខភាពសត្វ)

C3 – ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បន្តជឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើ និងអភិវឌ្ឍន៍ប្រទេសបន្ត ៕…អានផ្ទាល់ (ដោយ៖សួន លីណា)

C4 – នាយឧត្តមសេនិយ៍ សៅ សុខា អញ្ជើញជាអធិបតី ក្នុង ពិធីសំណេះសំណាលនឹងបញ្ជុះបឋមសីលាសាសង់អគារទីបញ្ជាការថ្មី របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ ៕…លោក ឈឿន ចាន់…ឃ្លីប…

C6 – នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ទទួលឧបករណ៍ទំនើបសំរាប់ធ្វើតេស្តដឹងអំពីមូលហេតុអគ្គិភ័យ ៕…អានផ្ទាល់ (ដោយ៖សេឌី)

វគ្គទី៣

C1  អភិបាលខេត្តបាត់ដំបង ណែនាំក្រុមប្រឹក្សាសង្កាត់អូរចារ អាណត្តិថ្មី ទោះមកពីគណបក្សនយោបាយផ្សេងគ្នាត្រូវខិតខំរួមគ្នាក្នុងការបម្រើពលរដ្ឋឲ្យបានល្អ និងឆ្លើយតបពីតម្រូវការ នៅក្នុងមូលដ្ឋានខ្លួន៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

C9 – អភិបាលខេត្តកំពត មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនបន្ដទៀត៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

L1 – កាកបាទក្រហមកម្ពុជា ក្រុមហ៊ុនសម្រស់ធម្មជាតិ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធនាការបរិច្ចាគឈាម សង្គ្រោះជីវិត ដើម្បីជំរុញ ឱ្យមានការចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត បានកាន់ច្រើនឡើង៕ …ឃ្លីប…

BH1- សាសនិកឥស្លាម ពិតជាមានសំណាង ដែលបានជ្រកកោន ក្រោមដំបូលសុខសន្តិភាពនៅកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ៕ …អានផ្ទាល់…

BH2 – សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥ទូទាំង ខេត្តកែបក្រុងកែបត្រូវ បានប្រកាសសុពលភាព សម្រាប់អាណត្តិទី៥ ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 – រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីអះអាងថា កងទ័ពរុស្ស៉ីនឹងបន្តធានាឲ្យការរស់នៅប្រព្រឹត្តទៅជាធម្មតា នៅតាមទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រា

G2 – អាមេរិកបញ្ជូនយន្តហោះចម្បាំង F-35 ចំនួន៦គ្រឿង មកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមការធ្វើសមយុទ្ធ យោធា

G3 – ក្រុមផ្តាច់ខ្លួនរុស្ស៉ីបានរឹបអូសកប៉ាល់បរទេសចំនួន ២គ្រឿងនៅទីក្រុងកំពង់ផែ Mariupol

G4 – ក្រុមសម្ព័ន្ធមិត្ត NATO ចុះហត្ថលេខាលើពិធីសារចូលជាសមាជិក សម្រាប់ហ្វាំងឡង់និងស៊ុយអែត

G5 – ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ចង់បានទំនាក់ទំនងជាមួយចិនលើសពីជម្លោះសមុទ្រចិនខាងត្បូង

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner