សម្តេចតេជោបញ្ជាក់គោលការណ៍រថយន្តចង្កូតស្តាំ (Video Inside)
អ្នកប្រើប្រាស់រថយន្តចង្កូតស្តាំនៅមានពេលវេលាមួយខែទៀត ដើម្បីចូលមកធ្វើការបង់ពន្ធ បើពុំដូច្នោះទេ នឹងត្រូវប្រឈមការអនុវត្តច្បាប់ពីកម្លាំងសមត្ថកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៦កក្កដានេះ ក្រោយមានសេចក្តីស្នើពីពលរដ្ឋបើកបររថយន្តចង្កូតស្តាំទាក់ ទងនឹងការបង់ពន្ធ។
ប្រសាសន៍បញ្ជាក់នូវគោលការណ៍ច្បាស់លាស់ជុំវិញរឿងរថយន្តដែលមានចង្កូតស្តាំនេះ គឺ នៅបន្ទាប់ពីមានម្ចាស់រថយន្តដឹកដីចង្កូតស្តាំប្រមាណជាង២០០នាក់កាលពីថ្ងៃទី៥កក្កដាឆ្នាំ ២០២២ បានប្រមូលផ្តុំគ្នាតវ៉ាដោយការប្រើរថយន្តបិទផ្លូវជាតិលេខ២ក្នុងរយៈពេលខ្លីក្នុងភូមិ សាស្ត្រខណ្ឌដង្កោរាជធានីភ្នំពេញ។