ឆេះផ្ទះលក់គ្រឿងសង្ហារឹម គ្រែ តុ ទូ ពូកខ្នើយ នៅខាងជើងផ្សារណាត់ក្រុងបាត់ដំបង ” អតីតទីតាំងរោងកុនអេដែន ពីសង្គមចាស់”
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត៎ដំបង ភ្លាមៗបានដាក់បទបញ្ជាទៅកាន់បណ្តាស្រុក ឲ្យបញ្ចេញរថយន្តពន្លត់អគ្គីភ័យនៅតាមបណ្តាស្រុក នៅជិតក្រុងបាត់ដំបង បញ្ជូនឡានទឹកមកជួយអន្តរាគមន៍ពន្លត់បន្ទាន់ ខណៈដែលមានឧបទ្ទវហេតុអាក្រក់កើតឡើងដោយអគ្គីភ័យឆាបឆេះផ្ទះអ្នកលក់គ្រឿងសង្ហារឹម គ្រែ តុ ទូ ពូក ខ្នើយ មួយកន្លែង ស្ថិតក្នុងភូមិព្រែកមហាទេព ខាងជើងផ្សារណាត់បាត់ដំបង ផ្លូវលេខ១ក្រុងបាត់ដំបង ជាអតីតម្តុំរោងកុនអេដែនពីសង្គមចាស់ កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៥កន្លះ បណ្តាលឲ្យឆេះខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះស្ទើរតែទាំងស្រុង ។
ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ក៏មានវត្តមានឯកឧត្តមឧត្តមសេនីយទោ សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបង និងកងកម្លាំងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋានខេត្ត ចុះប្រតិបត្តិការបន្ទាន់ក្នុងកាបាញ់ពន្លត់ផ្ទះរងគ្រោះខាងលើផងដែរ ។ អ្នកយកព័ត៌មានយើងនៅមិនទាន់មានព័ត៌មានលម្អិត ពីម្ចាស់ផ្ទះដែលរងគ្រោះនិងកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍បញ្ជាក់ឲ្យដឹងនៅឡើយនោះទេ ៕ អ៊ុក សំអាន