លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូប ថ្វាយគ្រឿង សក្ការៈ និងតម្កល់ទៀនព្រះវស្សានៅព្រះវិហារវត្តភ្នំ
ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដល់ បារមីព្រះអង្គ គ្រប់អង្គអ្នកតាព្រះស្រុក(អ្នកតាព្រះចៅ)និងបារមីរបស់លោកយាយពេញ និងបាននាំយកនូវទៀនព្រះវស្សាមកតម្កល់ទុកនៅព្រះវិហារវត្តភ្នំនា ព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែកក្កដា ឆ្នាំ២០២២។
ក្នុងឱកាសនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់សម្តេចសង្ឃទាំងពីរគណៈព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារ ជួបតែសេចក្ដីសុខជារៀងរហូត ៕
ដោយ៖ ថេត វិចិត្រ