ការដែលអាមេរិកប្រគល់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទៅឱ្យអ៊ុយក្រែនជាអំពើ “ចោរកម្ម”

អត្ថបទដោយ៖
AMS OneMinute

ប្រទេសស្វីសព្រមានពីអំពើខុសច្បាប់សម្រាប់ការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ក្នុងការផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន។ លោក Ignazio Cassis ប្រធានាធិបតីស្វីស បានអះអាងអំពីផលប៉ះពាល់អវិជ្ជមាននៃការសម្រេចចិត្តក្នុងការប្រគល់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទៅឱ្យអ៊ុយក្រែន តាមការស្នើរបស់ភាគីអ៊ុយក្រែន ហើយប្រទេសអាមេរិកក៏ធ្លាប់បានស្នើរឿងនេះក្នុងពេលកន្លងមក។

លោកបាននិយាយថា ការសម្រេចចិត្តបែបនេះនឹងបង្កើតគម្រូដ៏គ្រោះថ្នាក់ និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់សេរី (liberal order)។

លោកក៏បានបន្ថែមថា “សិទ្ធិនៃម្ចាស់កម្មសិទ្ធិ និងសិទ្ធិនៃទ្រព្យសម្បត្តិ គឺជាសិទ្ធិមូលដ្ឋាន និងជាសិទ្ធិមនុស្ស។ សិទ្ធិទាំងនោះអាចត្រូវបានរំលោភបានលុះត្រាតែមានមូលដ្ឋានច្បាប់ត្រឹមត្រូវ ឧទាហរណ៍ដូចជាក្នុងករណីការរីករាលដាលនៃមេរោគកូវីដ១៩ជាដើម។”

ប្រទេសលោកខាងលិចបានចាប់ផ្តើមដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើរុស្ស៊ីលើប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ២០២២ រួមទាំងការបង្កកទ្រព្យសម្បត្តិបរទេសប្រហែល ៣០០ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី ក៏ដូចជាទ្រព្យសម្បត្តិក្រៅប្រទេសរបស់ធនាគារ និងក្រុមហ៊ុនរុស្ស៊ីផ្សេងទៀត។

យោងតាមសារព័ត៌មាន TASS អាមេរិកបានសម្រេចចិត្តមិនប្រគល់ទ្រព្យសម្បត្តិដែលរឹបអូសទៅឱ្យម្ចាស់ស្របច្បាប់របស់ពួកគេវិញនៅពេលអនាគត ខណៈដែលសភាតំណាងរាស្រ្តអាមេរិកបានអនុម័តការសម្រេចចិត្តលក់ទ្រព្យសម្បត្តិរឹបអូសមួយចំនួន ដើម្បីផ្តល់ជំនួយដល់ទីក្រុងកៀវ។

យោងតាមអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី “បង្វែរបទដ្ឋានច្បាប់ទាំងអស់” និងស្មើនឹង “ការដកហូតកម្មសិទ្ធិឯកជន”។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានពិពណ៌នាគំនិតផ្តួចផ្តើមក្នុងការប្រគល់ទ្រព្យសម្បត្តិទាំងនោះទៅឱ្យអ៊ុយក្រែនថាជាអំពើ “ចោរកម្ម”៕

https://tass.com/economy/1476149

ads banner