អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៖ កងកម្លាំងដែលមិនគោរពបទបញ្ជារ គឺមិនអាចចាត់ទុកជាកងកម្លាំងនោះទេ
ខេត្តស្ទឹងត្រែង ៖ កងកម្លាំងដែលមិនគោរពបទបញ្ជារ គឺមិនអាចចាត់ទុកជាកងកម្លាំងនោះទេ នេះជាប្រសាសន៍ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានថ្លែងបញ្ជាក់ទៅកាន់សិស្សនគរបាលក្របខណ្ឌថ្មី ក្នុងពីធីបើក«វគ្គបណ្តុះបណ្តាលកម្រិតបឋ
មវិជ្ជាជីវៈនគរបាល»ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ក៏បានបញ្ជាក់បន្ថែមថា នេះជាវគ្គបណ្តុះបណ្តាលកាតព្វកិច្ច ដោយសិស្សនគរបាលទាំងអស់ ត្រូវតែឆ្លង
កាត់វគ្គសិក្សាដោយខានមិនបាន ទោះបីប្អូនៗសិស្សនគរបាលទាំងអស់បានប្រឡងជាប់ក្របខណ្ឌហើយក៏ដោយ ក៏ត្រូវតែមកឆ្លងកាត់វគ្គកាតព្វកិច្ចនេះឲ្យបានចប់សិនផងដែរ ទើបសាលាវាយតម្លៃការរៀនសូត្ររួចរាល់ ក្នុងការជាប់ជាស្ថាពរ នោះប្អូនៗសិស្សនគរបាលទាំង
អស់នឹងអាចតាំងស៊ុបចូលក្នុងក្របខណ្ឌនគរបាលជាតិពិតប្រាកដ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ មានប្រសាសន៍ទៀតថា វគ្គនេះ ក៏ជាវគ្គដែ
លត្រូវរៀនឲ្យចេះ មិនមែនរៀនបង្រ្គប់កិច្ចនោះទេ បើធ្លាក់គឺត្រូវបាត់បង់ឱកាស ។ មួយវិញទៀតបើកងកម្លាំងមានសុខភាពល្អ កម្លាំងមាំមួន គោរពបទបញ្ជារ និងគោរពការចាត់តាំង និងទើបហៅជាឧបករណ៍រប
ស់រដ្ឋ ហើយនេះក៏ជានិយមន័យរបស់កងកម្លាំងផងដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូប ត្រូវ
-យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង
-មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់
-ត្រូវគោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា
-ប្រកាន់ខ្ជាប់នូវទស្សនៈ « រៀនឲ្យចេះ មិនមែនរៀនឲ្យចប់ » « គុណ
ភាពមិនអាចសម្របសម្រួលបានឡើយ »
-ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការ
ងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំ ផ្តល់ជំនឿទុកចិត្ត ។
សូមបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលក្របខណ្ឌថ្មី ដែលមានសិស្សចំនួន ១៣០នាក់ នារី ២២នាក់ មកពីនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងមកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានរយៈពេលសិក្សា ៤ខែ ៕ ដេង ម៉ាវិន