អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥៥៧លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន៣៦ម៉ឺននាក់ និងជាសះស្បើយ ៥៣១លាន៦២ម៉ឺននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៥៧,៧៤៩,៥៩៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣៦៧,២១០នាក់ និងជាសះស្បើយឡើងវិញ ៥៣១,៦២១,៦៣៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាល់ ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៩,៩៣០,៤៦៣នាក់ ស្លាប់ចំនួន ១,០៤៤,៥៥៧នាក់ និងជាសះស្បើយចំនួន ៨៥,៥០៨,៩៦១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៥៦៨,៨៨៤នាក់ ស្លាប់ចំនួន ៥២៥,៣០៥នាក់ និងជាសះស្បើយ ៤២,៩២១,៩៧៧នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣២,៦៨៧,៦៨០នាក់ ស្លាប់ ៦៧២,៨២៩នាក់ និងជាសះស្បើយ ៣១,០៧៧,៥៣៨នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា