អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីករណីមនុស្សស្លាប់ ២នាក់បន្ថែមទៀត ដោយសារតែជំងឺអុតស្វា នាំឲ្យករណីស្លាប់ព្រោះជំងឺនេះកើនដល់ ៣នាក់ ចាប់តាំងពីកើតមានដំបូង តាំងពីដើមឆ្នាំ២០២២មក។
របាយការណ៍របស់ WHO ថា មនុស្សស្លាប់ទាំង ៣នាក់ សុទ្ធតែស្ថិតក្នុងទ្វីបអាហ្វ្រិក។
អង្គការសុខភាពពិភពលោកគ្រោងនឹងរៀបចំកិច្ចប្រជុំ នាថ្ងៃទី១៨ កក្កដា ឬមុននេះ ដើម្បីប្រមូលធាតុចូលថាតើ គួរតែប្រកាសជាជំងឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ដែរឬទេ។ មកទល់ពេលនេះ ជំងឺអុតស្វាទូទាំងពិភពលោកសរុប កើនដល់ចំនួន ៦០២៧នាក់ហើយ ៕ សារ៉ាត


