ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទំនាក់ទំនងជាមួយថា្នក់លើ និងសហការី។ ការផ្តល់យោបល់ ការចូលរួមសកម្មភាពពិភាក្សាគម្រោងការងារ ការគ្រប់គ្រង គឺនឹងអាចធ្វើទៅបានដោយរលូន។ ក្នុងនោះមនុស្សនៅជុំវិញខ្លួននឹងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកយ៉ាងខ្លាំង។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ ប្រសិនបើអ្នកកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈសូមស្វែងរកវិធីសម្របសម្រួលប្រតិបត្តិការការងារ។ ទន្ទឹមនឹងនោះ សូមព្យាយាមពង្រីកភារកិច្ច និងទំនួលខុសត្រូវការងារ។ ក្រៅពីនេះ ថ្ងៃនេះក៏ជាពេលវេលាល្អបំផុតសម្រាប់ការឆ្លើយតបនឹងបញ្ហាចាស់ថ្មី រួមទាំងការចរចាដែលមានលក្ខណៈលំបាកតានតឹងផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃស្អែកពាក្យសំដីរបស់លោកអ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងដើម្បីសម្រេចបាននូវគោលដៅឡើយ។ ក្នុងពេលនេះទឹកចិត្តរបស់អ្នកនឹងទទួលបានសន្តិភាព។ ផ្ទុយទៅវិញលាភសំណាងផ្នែកសម្ភារៈប្រហែលជាមិនអាចទទួលបាននោះទេ។ ក្នុងនោះដែរ កុំបោះបង់ចោលថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀងពីមនុស្សណាឡើយ។ ក្រៅពីនេះ សម្រាប់ទំនាក់ ទំនងស្នេហាមានភាពល្អូកល្អឺននឹងគ្នាល្អប្រសើរបំផុត។ លោកអ្នកក៏រំពឹងថាទទួលបានពត៌ មានដ៏រីករាយផងដែរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងាររបស់អ្នកនឹងអាចសម្រេចទៅបានតាមបំណង។ លោកអ្នកអាចចូលរួមរាល់សកម្មភាពទាំងឡាយ រួមទាំងការពិភាក្សាលើគម្រោងការងារផងដែរ។ សកម្មភាព និងកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីថ្នាក់លើ។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នកនូវពត៌មានដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៅរវាងពេលល្ងាច។ អាស្រ័យហេតុនេះ គួរពេញចិត្ត និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន។ ដោយឡែក លោកអ្នកគួរយកចិត្តទុកដាក់ជាពិសេស ទៅលើការដកស្រង់បទពិសោធន៍ និងការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារទាំងឡាយរបស់អ្នកនឹងទទួលបានភាព ជោគជ័យដ៏ល្អប្រសើរបំផុតនៅក្នុងថ្ងៃនេះ។ លោកអ្នកនឹងទទួលបានដំណឹងរីករាយច្រើននៅពេលខាងមុខ។ ក្នុងនោះដែរ ឳកាសដែលអ្នកនឹងទទួលបានការតម្លើងប្រាក់ខែឳកាស អភិវឌ្ឍន៍ក្នុងអាជីព និងការជួយជ្រោមជ្រែងពីមនុស្សនៅក្បែរខ្លួនឹងមានច្រើន។ ថ្ងៃនេះក៏ជា ពេលដែលល្អប្រសើសម្រាប់លោកអ្នកជាអ្នកជំនួញ ពីព្រោះអ្នកនឹងទទួលបានការគាំទ្រពី អតិថិជនល្អ ហើយប្រាក់ចំណេញនឹងកើតឡើងទ្វេរដង។ ចំពោះការពិភាក្សា ចរចាក្នុងករណីលំបាកយ៉ាងណាក៏អាចធ្វើទៅបានដោយងាយស្រួលណាស់ ដូច្នេះមិនគួរមានភាពភ័យខ្លាចឬស្ទាក់ស្ទើរក្នុងការបំពេញក្តីស្រមៃរបស់អ្នកឡើយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលវេលានេះមិនសក្តិសមនឹងប្រតិបត្តិការធំដុំពេកនោះទេ។ លោកអ្នកក៏ហាក់ជួបប្រទះនូវភាពស្មុគ្រស្មាញខ្លះក្នុងទំនាក់ទំនងរវាងមនុស្សក្នុង រង្វង់ការងារជាមួយគ្នា ដូច្នេះការអត់ធ្មត់មានសារសំខាន់បំផុតសម្រាប់ការអនុវត្តការងារ ដោយបញ្ចៀសនូវបញ្ហា។ ផ្ទុយទៅវិញ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងបញ្ហាចំពោះមុខ ព្យាយាមដោះស្រាយឲ្យបានទាន់ពេលវេលា នោះស្ថានភាពដ៏ប្រសើរនឹងអាចជួយលោកអ្នក ឲ្យទទួលបានភាពរលូនក្នុងការងារវិញ ជាពិសេសនៅរវាងពេលល្ងាច។ ដោយឡែក សូម លោកអ្នកកំណត់ការធ្វើដំណើរ ហើយបើអាចសូមកុំចាកចេញក្នុងដំណើរវែងឆ្ងាយ ក្រែង មានមន្ទិលនានា។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ណែនាំឲ្យត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយ។ លោកអ្នកនឹងទទួលបានការជួយទំនុកបម្រុងច្រើនពីមនុស្សដែលនៅជុំ វិញខ្លួន ហើយបើទោះជាថ្នាក់លើក៏កំពុងពេញចិត្តពេញថ្លើមនឹងការងាររបស់អ្នកផងដែរ។ ដូច្នេះសូមកុំទាន់បង្អង់ដៃចំពោះការងារ ព្យាយាមទទួលខុសត្រូវឲ្យបានខ្ពស់បើទោះនោះជា ការងារតូចតាចក្តី។ លើសពីនេះសសះស អ្នកអាចជៀសវាងពីការប្រទូសរ៉ាយ និងមតិរិះគន់នានាបាន ពេញមួយថ្ងៃតែម្តង។ ដោយឡែក លោកអ្នកមានលទ្ធភាពពេញលេញក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅជុំវិញខ្លួន ប៉ុន្តែសូមកុំភ្លេចគ្រប់គ្រងអាកប្បកិរិយា និងភាពឆេវឆាវ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើកិច្ចការណាមួយឡើយ។ ក្នុងនោះ ដាច់ខាតមិនគួរធ្វើកិច្ចការច្រើនក្នុងពេលតែមួយនោះទេ គួរតែលះបង់ពេលវេលាសម្រាប់ករណី ឬប្រធានបទសំខាន់បំផុតប៉ុណ្ណោះ។ ចំពោះការធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺអាចធ្វើទៅបាន ប៉ុន្តែគួរតែមានភាពទន់ភ្លន់។ អ្នកក៏អាចយល់ដឹងពីគោលបំណងរបស់ដៃគូអាជីវកម្ម និងមនុស្សរួមការងារប្រសិនបើអ្នកយកចិត្តទុកដាក់ទៅលើករណីទាំងនោះបន្ថែម។ ប៉ុន្តែសម្រាប់សុខភាពរបស់អ្នកអាចកំពុងរង ផលប៉ះពាល់ ដូច្នេះសូមយកចិត្តទុកដាក់ជានិច្ច។ ដោយឡែក លោកអ្នកអាចយល់ដឹងពី ស្ថានការណ៍នានាបានលឿន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកនឹងអាចសម្រេចទៅដល់គោលដៅបាន។ ក្នុងនោះអ្នកក៏មានពេលវេលាគ្រប់គ្រាន់ និងពាក្យសំដីដែលមានឥទ្ធិពលសម្រាប់ការពិភាក្សាលើកិច្ចការទូទៅ។ អ្វីដែលកាន់តែប្រសើរជាងនោះ គឺអ្នកមិនចាំបាច់ប្រើប្រាស់កំលាំង និងការខិតខំប្រឹងប្រែងខ្លាំងពេកនោះទេ។ បើទោះបីជាចំណុចវិជ្ជមានហាក់មានច្រើនសម្រាប់កិច្ចការងាររបស់អ្នកក្នុងពេលនេះ។ កុំមានការព្រួយបារម្ភ លោកអ្នកអាច បំពេញរាល់ក្តីស្រមៃ ឬសូម្បីតែមហិច្ចតាធំដុំយ៉ាងណាក្តី។ ក្រៅពីនេះលោកអ្នកអាចរំពឹងថា ទទួលបានដំណើរបេសកកម្មការងារ ដូច្នេះសូមព្យាយាមគ្រប់គ្រង និងយល់ដឹងពីគោល បំណងជាក់លាក់របស់ខ្លួន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះកិច្ចការងាររបស់អ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពល្អប្រសើរ និងមានស្ថេរភាពក៏ល្អប្រសើរបំផុត។ លោកអ្នកអាចទទួលបានភាព ជោគជ័យចំពោះរាល់កិច្ចការងារដែលបានបំពេញ។ ម្យ៉ាងក៏មិនមានឧបសគ្គណាមួយនឹង មករឹងស្ទះគោលដៅរបស់អ្នកឡើយ។ ប្រការដែលកាន់តែប្រសើរ ប្រសិនបើអ្នកគោរពទៅ លើចំណេះដឹង បទពិសោធន៍ និងការងាររបសស់មិត្តរួមក្រុមរបស់ខ្លួន។ កុំបង្ហាញភាពអាត្មា និយម កុំចាកចេញពីសុច្ចរិតភាពជាដាច់ខាត។ ក្រៅពីនេះ សូមបង្កើនចំណាប់អារម្មណ៍ទៅលើពត៌មាន និងអាថ៌កំបាំងក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របទៅតាមរបត់នោះដោយងាយស្រួល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។
ចំណាំ៖
ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។