ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិចេញផ្សាយថ្ងៃទី៧ កក្កដា ២០២២
១. ប្រជាពលរដ្ឋភូមិព្រះដាក់ ស្រុកបន្ទាយស្រី រីករាយនឹងមុខរបរត្បាញ និងលក់វត្ថុអនុស្សាវរីយ៍ផលិតពីដើមផ្តៅ និងរពាក់ – AMS Economy
២. ត្បូងឃ្មុំ នឹងប្រកាសដាក់ជាខេត្តដំបូងដែលគ្មានមីននៅដំណាច់ឆ្នាំនេះ – កម្ពុជាថ្មី
៣. ៥ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីប្រទេសសមាជិកអាស៊ានប្រមាណជាង ២១ម៉ឺននាក់ កើនជាង២៨២% ដែលក្នុងនោះភ្ញៀវមកពីវៀតណាមមានជិត៥០% – ភ្នំពេញបុស្តិ៍
៤. ប្រធានាធិបតីស្រីលង្កាបានស្នើសុំឱ្យលោក Putin ផ្តល់ការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលឥន្ធនៈ ខណៈដែលប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត – BBC
៥. មន្ត្រីរុស្ស៊ីជាច្រើនបានអបអរសាទរចំពោះការដួលរលំរបស់ លោក Boris Johnson ខណៈពាណិជ្ជករដ៏លេចធ្លោម្នាក់បានហៅមេដឹកនាំអង់គ្លេសរូបនេះថាជា “ត្លុកល្ងង់” ដែលនៅទីបំផុតបានទទួលរង្វាន់ដ៏យុត្តិធម៌ សម្រាប់ការបំពាក់អាវុធអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី – Reuters