ក្រសួងមហាផ្ទៃលុបឈ្មោះគណបក្សអនាគតជាតិ ដោយសារមិនគោរពតាមច្បាប់ (Video Inside)

ក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះគណបក្សអនាគតជាតិចេញពីបញ្ជីគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតហើយ ក្រោយការមិនអនុវត្តតាមមាត្រាច្បាប់ របស់ គណបក្សនយោបាយ។ គណបក្សអនាគតជាតិ គឺជាគណបក្សបង្កើត ដោយឈ្មោះ ឃីម ឡាគី។ 

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃថ្ងៃទី៧ ខែកក្កដា បានសរសេរថា «ត្រូវបានលុប ឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយបង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ»។

មាត្រា១៩ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបានចែងថា «ក្នុងរយៈ ពេលយ៉ាងយូរ១៨០ថ្ងៃបន្ទាប់ពីគណបក្សនយោបាយត្រូវបានបង្កើតឡើងស្របតាមមាត្រា៩នៃ ច្បាប់នេះ, គណបក្សនយោបាយនោះ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃដើម្បីទទួលបាន សុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល ដោយត្រូវ មានសមាជិកយ៉ាងតិច៤ពាន់នាក់ និងត្រូវបំពេញបែបបទនិងលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ២០នៃច្បាប់នេះ។»

មាត្រាដដែលបានសរសេរថា «គណបក្សនយោបាយណាដែលមិនទទួល បានការចុះបញ្ជីស្របតាមបទបញ្ញត្តិនៃជំពូកនេះ មិនអាចធ្វើសក​ម្មភាពនយោបាយនៅក្នុងព្រះ រាជាណាចក្រកម្ពុជាបានឡើយ»។

ads banner