តុលាការប្រកាសសាលក្រមកាត់ទោសមេខ្លោងចោរប្លន់វីលៀមហ្គ័ងនាដើមខែសីហា (Video Inside)
សវនាការកាត់ទោសលើសំណុំរឿងមេខ្លោងប្លន់ប្រដាប់អាវុធ លោក វីលៀមហ្គ័ង ត្រូវបាន ធ្វើនៅថ្ងៃទី៧កក្កដានេះ ប៉ុន្តែការប្រកាសសាលក្រមដាក់ទោសនឹងត្រូវធ្វើនាដើមខែសីហា។
អតីតប្រធានគណបក្សខ្មែរក្រោក លោក វីលៀម ហ្គ័ង និងបក្ខពួក១២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធផ្ទះអ្នកលក់ឡេម្នាក់ឈ្មោះ អ៊ាន សៀវម៉ី។ ករណីប្លន់នេះ បានកើតឡើងតាំងពី ចុងឆ្នាំ ២០២១។
ឈ្មោះ វីលៀមហ្គ័ង ក្រោយការចាប់ខ្លួនបានភ្លាមនោះ បានទទួលសារភាពថាគាត់គឺពិត ជាមេខ្លោងនៃការរៀបចំផែនការណ៍ប្លន់ប្រដាប់អាវុធនោះមែន ដោយក្រុមប្លន់នេះ បានក្លែងខ្លួនធ្វើជាសមត្ថកិច្ចចូលឆែកឆេរក្នុងគេហដ្ឋានអ្នកលក់ឡេ និងធ្វើសកម្មភាពប្លន់តែម្តង។
សាលាដំបូងរាជធានីភ្នំពេញ ក្រោយសវនាការបានបញ្ចប់ថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា សាលក្រមប្រកាសទោសនឹងត្រូវធ្វើនៅថ្ងៃទី២សីហាឆ្នាំ២០២២។