អគ្គិភ័យនៅក្រុងបាត់ដំបង, ឆេះផ្ទះ១៨ខ្នង (Video Inside)
ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើត ឡើងនៅកណ្តាលក្រុងបាត់ដំបង ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងថាហេតុ ការណ៍អគ្គិភ័យ បានកើតនារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងចំណុចក្បែរផ្សារ ណាត់បាត់ដំបង ក្នុងភូមិព្រែកមហាទេព នៃសង្កាត់ស្វាយប៉ោ។ ផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង បានឆេះ និង៤ខ្នងទៀតបានរងការរោលខ្លោច។ ទំហំនៃការបាត់បង់ទ្រព្យសម្បត្តិនៅមិនទាន់ បានវាយតម្លៃលើការខូចខាតនោះឡើយ។
មូលហេតុពាក់ព័ន្ធនៅមិនទាន់បានបញ្ជាក់ ប៉ុន្តែពលរដ្ឋរងគ្រោះ បានដាក់ពាក្យប្តឹងម្ចាស់ផ្ទះលក់គ្រឿង សង្ហារឹម និងលក់ពូក ឈ្មោះ គៀ អេងហុង ភេទប្រុស អាយុ ៧០ ឆ្នាំ ដោយចោទថាផ្ទះនោះគឺ ជាដើមហេតុ ដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង ។