៦ខែប្រមូលពន្ធបាន១ពាន់២៩៣លានដុល្លារ (Video Inside)

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានប្រមូលពន្ធចំណូលពន្ធអាករសរុប ១ពាន់២៩៣លាន ដុល្លារ ក្នុងត្រីឆមាសទី១ឆ្នាំ២០២២ ។ អគ្គនាយកគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម បានថ្លែងថា ការប្រមូលចំណូលពន្ធនេះ គឺស្មើនឹង៥០.១ភាគរយ នៃផែនការឆ្លុះបញ្ចាំងពី សកម្មភាពនាំចូលនិងនាំចេញទំនិញស្របពេល ដែលកម្ពុជា បានបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ។

លោក គុណ ញឹម បានថ្លែងទៀតថា ចំណូលពន្ធអាករក្នុងរយៈពេលប្រាំខែដើមឆ្នាំនេះ ស្មើនឹងពាក់កណ្តាលនៃផែនការគៀគរចំណូលឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ប្រភពចំណូល សំខាន់ គឺបានមកពីចំណូលពន្ធអាករលើយានយន្តប្រមាណ៤៣ភាគរយនៃចំណូលសរុប និង ចំណូលពន្ធអាករលើរថយន្តតំណាងប្រមាណជិត៤០ ភាគរយ នៃចំណូលពន្ធអាករសរុប៕

ads banner