រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យនិងចាត់អាទិភាពគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល (ឆ្នាំ២០២៣-ឆ្នាំ២០២៥)

រតនគិរី ៖ កិចប្រជុំខាងលើនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំតសាលាខេត្តនាព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី។គោលបំណងគឺពិនិត្យ និងចាត់អាទិភាពគម្រោង សកម្មភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺដើម្បីបង្ហាញ អំពីតម្រូវការអាទិភាពសម្រាប់អនុវត្តក្នុងឆ្នាំទី១ និងឆ្នាំបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានទាំងថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់ ឃុំ ដែលជាតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋដែល ស្ថាប័ន អង្គភាព នីមួយៗត្រូវគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ស្មារតី និងធនធានរបស់ខ្លួន ដើម្បីឈានដល់ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម អភិបាលរងខេត្ត បានសំណូមពរ ឱ្យ តំណាងអង្គការសង្គមស៊ីវិល សប្បុរសជន និងបណ្តាមន្ទីរ អង្គភាពនានា ពិនិត្យផ្សព្វផ្សាយ រាល់ព័ត៌មាន ដែលទទួលបានពីអង្គប្រជុំនៅថ្ងៃនេះ បន្តកៀរគរ ថវិកាជួយគាំទ្រ គម្រោងនានា របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ដែលបានស្នើឡើង ដើម្បីឆ្លើយតបឲ្យអស់ពីលទ្ធភាព តាមរយៈការកៀរគរ ប្រភពធនធាននានា ពីដៃគូអភិវឌ្ឍន៍និងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមគាំទ្រគម្រោងអាទិភាពនានាឱ្យទទួលបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ ៕ ដោយ គតិ យុត្ត

ads banner