ឯកឧត្តម អភិបាលខេត្ត ៖ ខេត្តកែបមានការឣភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងកំពុងប្រឹងប្រែងកសាងជួសជុលផ្លូវជាតិ ផ្លូវលំ រម្មនីយដ្ឋានទេសចរណ៍ តំបន់ឆ្នេរឱ្យកាន់តែមានភាពស្រស់បំព្រង
កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ឣភិបាលនៃគណ:ឣភិបាលខេត្តកែប បានមានប្រសាស៍ថា ខេត្តកែបមានការឣភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងកំពុងប្រឹងប្រែងកសាងជួសជុលផ្លូវជាតិ ផ្លូវលំ រម្មនីយដ្ឋានទេសចរណ៍ តំបន់ឆ្នេរឱ្យកាន់តែមានភាពស្រស់បំព្រង ឣនាម័យបរិស្ថានល្អ ខ្យល់ឣាកាសបរិសុទ្ធ និងទិដ្ឋភាព គួជាទីទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ ជាតិ ឣន្តរជាតិ មកសម្រាក លំហែរកម្សាន្ត នៅខេត្តយើង ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានគម្រោង ជួសជុលផ្លូវចាក់បេតុងឣាមេ មួយខ្សែប្រវែង ៧៤០ម៉ែត្រ ទទឹង ១០ម៉ែត្រ ប្រឡាយរំដោះទឹកភ្លៀង និង រៀបឃឿនជញ្ជាំងជើងទេកំពស់ ០២ម៉ែត្រ បណ្តោយ ៧៩០ម៉ែត្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
នារសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២នេះ ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានមានប្រសាស៍ថា ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែរនេះ គឺឣនុវត្តន៍តាមផែនការឣភិវឌ្ឍន៍ខេត្ត ដើម្បីបំពេញតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ កែលម្អរសោភ័ណ្ណភាព និងដាក់ភ្លើងបំភ្លឺផ្លូវ ដែលកន្លងមក ជួបនូវការលំបាក ការកកស្ទះ និងតូចចង្អៀត ពិបាកធ្វើចរាចរណ៍ក្នុងពេលមានពិធីបុណ្យម្តងៗ ។
ឯកឧត្តម បានបន្តទៀតថា សមិទ្ធផល ជាច្រើនកើតមានឡើងបាន គឺដោយកម្ពុជា មានសន្តិភាព ក្រោមការដឹកនាំដ៍ឈ្លាសវ័យ របស់ សម្តេច តេជោ ហ៊ុន សែន មិនត្រិមតែប៉ុណ្ណោះ សម្តចក៍បាន ខិតខំរិះរកវ៉ាក់សាំងមកចាក់ជូនបងប្អូន ប្រជាពលរដ្ឋយើងទូទាំងប្រទេស ដើម្បីការពារឣាយុជីវិត បងប្អូនឱ្យ
រួចផុតឣំពីជំងឺកូវីដ ដ៍កាចសាហាវនេះ ។
ឣ្វីដែលជាក់ស្តែងនោះ គឺបងប្អូន ឥតងាករេដោយបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ថ្ងៃទី ០៥ ខែមិថុនាឆ្នាំ ២០២២ កន្លង
ទៅថ្មីៗនេះ ជាមេឃុំ ជាចៅសង្កាត់ ក្នុង ខេត្តកែប និងក្រុងកែបយើង ៕ Sila Sarin














