ចិនព្រមានអាស៊ានកុំឱ្យធ្វើខ្លួនជា “បំណែកអុក” របស់ប្រទេសមហាអំណាច

ហ្សាកាតា៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានព្រមាននៅថ្ងៃចន្ទនេះក្នុងអំឡុងសុន្ទរកថា ស្តីពីគោលនយោបាយនៅរដ្ឋធានីឥណ្ឌូនេស៊ីថា បណ្តាប្រទេសនានាគួរតែជៀសវាងការប្រើជា “បំណែកអុក” ដោយប្រទេសមហាអំណាចក្នុងតំបន់ ដែលមានហានិភ័យ នៃការផ្លាស់ប្តូរដោយកត្តាភូមិសាស្ត្រនយោបាយ។

ថ្លែងនៅឯលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា លោក វ៉ាង បានគូសបញ្ជាក់ថា ប្រទេសជាច្រើននៅក្នុងតំបន់កំពុងរងសម្ពាធឱ្យចូលរួមជាភាគីពាក់ព័ន្ធ។ លោកថា យើងគួរតែការពារតំបន់នេះពីការគណនាភូមិសាស្ត្រនយោបាយ… ពីការប្រើប្រាស់ជាបំណែកអុក ពីការប្រជែងអំណាចធំៗ និងពីការបង្ខិតបង្ខំ លោកថា អនាគតនៃតំបន់របស់យើងគួរតែស្ថិតនៅក្នុងដៃរបស់យើងផ្ទាល់។ សុន្ទរកថារបស់លោក វ៉ាង ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G-20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា នៅខាងក្រៅកិច្ចប្រជុំ G-20 លោក វ៉ាង ក៏បានជួបប្រជុំរយៈពេល៥ម៉ោងជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ដោយលោកទាំងពីរបានពណ៌នាការពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកលោក ចាប់តាំងពីខែតុលាថា ជា ភាព “ស្មោះត្រង់”៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner