ឯកឧត្តម ស សុខា បដិសេធ និងថ្កោលទោសចំពោះអ្នកដែលយកឈ្មោះឯកឧត្តម ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់តាមអនឡាញខុសច្បាប់ប្រកបដោយប្រសិទ្ធភាពថ្មីៗនេះ មានលេចឮជនខិលខូច មួយចំនួនបានយកឈ្មោះបុគ្គលនេះបុគ្គលនោះជាខ្នងបង្អែក។ ក្នុងនោះក៏មានជនឆ្លៀតឱកាសមួយក្ដាប់តូច បង្កើតពាក្យចចាមអារ៉ាមលាបពណ៌មកលើរូបខ្ញុំ (ស សុខា) ថានៅពីក្រោយ និងបានជួយសម្រួលដល់អាជីវកម្មខុសច្បាប់នេះ-នោះ មួយចំណែកដែរ។ 

ទី១)ការចោទប្រកាន់ និងពាក្យចចាមអារ៉ាមខាងលើនេះ គឺជាល្បិចកាងអាជីវកម្មខុសច្បាប់របស់ខ្លួន  បង្អាក់បន្ទុចការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។ នេះគឺជាបទល្មើសព្រហ្មទណ្ឌ  ដែលត្រូវផ្ដន្ទាទោស! និងទី២)ការបង្កើតពាក្យចចាមអារ៉ាមពីជនអគតិមួយចំនួននោះ គឺជាការលាបពណ៌ ក្នុងចរិតព័ត៌មានក្លែងក្លាយ (fake news) បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ក្នុងបំណងយកចំណេញរឿងអ្វីមួយ និងបំពុលសង្គមតែប៉ុណ្ណោះ។ នេះមិនមែនជាសេរីភាពបញ្ចេញមតិតាមច្បាប់ទេ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស។

ខ្ញុំ (ស សុខា) សូមបដិសេធទាំងស្រុង និងសូមថ្កោលទោសជនទាំងនោះយ៉ាងដាច់អហង្ការ ព្រមទាំងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ជាទីបំផុត។ ជាថ្មីម្តងទៀត ខ្ញុំសូមលើកទឹកចិត្ត គាំទ្រ និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទប់ស្កាត់ និងអនុវត្តន៍ច្បាប់តាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយកុំខ្វល់ថា ជានរណា ឬកូននរណា ចំពោះជនទាំងឡាយណាដែលយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ ដូចដែលប៉ុន្មានថ្ងៃមុន ខ្ញុំធ្លាប់បានផ្ញើសារមួយអន្លើរួចមកហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner