នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ចង់បបួលក្រុមអ្នករិះគន់លើសំណង់វិមានឈ្នះ-ឈ្នះ មកផឹកទឹកតែនៅបរិវេណវិមាន ដើម្បីពន្យល់ពួកគាត់ឱ្យយល់ច្បាស់ពីអត្ថន័យ ដ៏ជ្រាលជ្រៅរបស់វិមាន ដើម្បីកុំឱ្យមានការភាន់ច្រឡំបន្តទៀត

អត្ថបទដោយ៖
Kien Sereyvuth

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានបង្ហាញទឹកចិត្តចង់បបួលក្រុមអ្នករិះគន់លើសំណង់វិមានឈ្នះ-ឈ្នះ មកផឹកទឹកតែ នៅបរិវេណវិមាន ដើម្បីពន្យល់ពួកគាត់ឱ្យយល់ច្បាស់ពីអត្ថន័យដ៏ជ្រាលជ្រៅរបស់វិមាន កុំឱ្យមានការភាន់ច្រឡំបន្តទៀត។

នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះនៅក្នុងពិធីអញ្ជើញជាអធិបតីធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍លើកប្រធានបទស្តីពី “វិមានឈ្នះ-ឈ្នះ” ជូនដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីនគរបាល និស្សិតនាយនគរបាលបន្តវេន កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ នេះនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នាយឧយ្តមសេនីយ៍ បានបន្តថា ហេតុផលត្រង់នេះ គឺសំណង់វិមានឈ្នះ-ឈ្នះ ដែលបានកសាងឡើងជារបស់កូនខ្មែរដែលបានធ្វើ និងសុទ្ធសឹងតែជាស្មាដៃខ្មែរ ដែលខិតខំជាមួយការដឹកនាំ ទស្សនៈនៃនយោបាយឈ្នះ-ឈ្នះ ការចាត់ចែងរបស់ស្ថាបត្យករ វិស្វករ ធ្វើក្នុងការគិតគូររួមទាំងសម្ភារ។ ដូច្នេះសំណង់ដែលមានអត្ថន័យ និងអាចប្រៀបធៀបកម្រិតតំបន់ផ្សេងទៀតផង មិនមែនជាសំណង់របស់អ្នកណាក្រៅពីខ្មែរដែលបានធ្វើ ដើម្បីបង្ហាញពីសន្តិភាព និងសមិទ្ធផលជាតិ។

ន័យ គឺសម្ដីមិនត្រឹមត្រូវ មិនពិតប្រាកដ និងមានគោលបំណងបំភ្លៃ បំភ័ន្តនេះ គឺត្រូវបានចាត់ទុកថាជាល្អងធូលី ឬក៏ជាអ្វីដែលគ្រាន់តែហើរមកប៉ះព្រោះមិនអាចធ្វើឱ្យរង្គោះរង្គើរនូវតឹកតាង ដ៏ស្កឹមស្កៃ ស្ដុកស្ដម្ភដែលមាននូវសិលាចារឹក ចម្លាក់ទម្រង់នានាដែលនៅទីនេះបាន។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ណឹម សុវត្ថិ ព្រមទាំងបានលើកឡើងអំពីវឌ្ឍនភាព កម្មវិធីកំណែទម្រង់ និងការងារបណ្តុះបណ្តាល ដែលបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបានជោគជ័យជាបន្តបន្ទាប់។

នៅចុងបញ្ចប់ ឯកឧត្តម សាស្ត្រាចារ្យ សេង ផល្លី បានថ្លែងអំណរគុណចំពោះបទបាឋកថារបស់ឯកឧត្តម ណឹម សុវត្ថិ ដែលមានអត្ថន័យ និងខ្លឹមសារយ៉ាងល្អ បានផ្តល់នូវអត្ថប្រយោជន៍ ដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាល និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជាទាំងអស់ បានជ្រួតជ្រាបកាន់តែលម្អិតអំពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner