តម្លៃប្រាក់អឺរ៉ូធ្លាក់ចុះ មកស្មើនឹងប្រាក់ដុល្លារអាមេរិកលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំ
អឺរ៉ុប ៖ តម្លៃប្រាក់អឺរ៉ូរបស់អឺរ៉ុប បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ២០ឆ្នាំ ជាលើកដំបូង ក្នុងរយៈពេល២០ ឆ្នាំ ខណៈដែលអត្រាប្តូរប្រាក់រវាងប្រាក់អឺរ៉ូ (EU) និងប្រាក់ដុល្លារអាមេរិកបានឈានដល់ភាពស្មើគ្នា ដែលមានន័យថា រូបិយប័ណ្ណទាំងពីរមានតម្លៃ
ដូចគ្នា ។
ប្រាក់អឺរ៉ូបានមានតម្លៃ ធ្លាក់ចុះមកត្រឹម ១ ដុល្លារអាមេរិក កាលពីថ្ងៃអង្គារ ទី១២ កក្កដា ធ្លាក់ចុះប្រហែល ១២%ចាប់តាំងពីដើមឆ្នាំ២០២២ ។
ការភ័យខ្លាច នៃវិបត្តិសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុបមានច្រើនក្រៃលែង ដែលបង្កឡើងដោយអតិផរណាខ្ពស់ និងភាពមិនច្បាស់លាស់នៃការផ្គត់ផ្គង់ថាមពលដែលបណ្តាលមកពីការបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ។
សហភាពអឺរ៉ុបដែលបានទទួលប្រហែល ៤០ភាគរយ នៃឧស្ម័នរបស់ខ្លួន តាមរយៈបំពង់បង្ហូរប្រេងរបស់រុស្ស៊ី មុនសង្រ្គាមកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ។
ជាមួយគ្នានេះ រុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេស EU មួយចំនួន ហើយថ្មីៗនេះបានកាត់បន្ថយលំហូរនៅក្នុងបំពង់បង្ហូរ Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់ចំនួន ៦០ភាគរយ៕ ប្រភពពី CNN ប្រែសម្រួលដោយ៖ សារ៉ាត