ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន

បើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ត្រូវបានដួលរលំនៅថ្ងៃ០៧ មករា ១៩៧៩ក៏ពិតមែន ប៉ុន្តែកម្ពុជាក៏មិនទាន់មានសន្តិភាពពេញលេញនៅឡើយដែរ។ សង្គ្រាមស៊ីវិលនៅតែបន្ត ប្រជាជនកម្ពុជាត្រូវរស់នៅរងទុក្ខវេទនាក្នុងស្ថានភាពសន្តិភាពផង និងសង្គ្រាមផង។ នៅចំពោះមុខទុក្ខលំបាកនេះ និងឈរលើទស្សនាទាន« សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុង» សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដោះស្រាយលើជម្លោះនៅកម្ពុជា ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ។ សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហម ត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយនេះហើយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។

#ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #នយោបាយឈ្នះឈ្នះ #សម្ដេចតេជោហ៊ុនសែន

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner